* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
សេចក្ដីថ្លែងការណ៍របស់ Manchester United ចំពោះ Cristiano Ronaldo.....
បន្ទាប់ពីខ្សែប្រយុទ្ធ Cristiano Ronaldo បានទម្លាញអារម្មណ៍ឈឺចាប់នៅក្នុងបទសម្ភាសន៍ជាមួយលោក Piers Morgan ដែលជាពិធីករទូរទស្សន៍ដ៏ល្បីល្បាញនៅចក្រភពអង់គ្លេសក្នុងកម្មវិធី TalkTV កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ក្រោយក្រុមបិសាចក្រហម Man United បានយកឈ្នះ Fulham ក្នុងលទ្ធផល ២ទល់និង១ នៅកីដ្ឋាន Craven Cottage ។
ក្លិប Manchester United បានចេញសេចក្ដីថ្លែងការណ៍ថា ៖
«Manchester United កត់សម្គាល់ការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងបទសម្ភាសន៍របស់ Cristiano Ronaldo។ ក្លិបនឹងពិចារណាលើការឆ្លើយតប បន្ទាប់ពីការពិតត្រូវបានលាតត្រដាងឡើង»។
ក្លិបបានបន្ថែមទៀតថា ៖ «ការផ្តោតអារម្មណ៍របស់យើង គឺនៅតែលើការរៀបចំផែនការសម្រាប់ពាក់កណ្ដាលរដូវកាលនេះ និងការបន្តនូវសន្ទុះ ជំនឿ និងការរួមគ្នាដែលត្រូវបានបង្កើតឡើងក្នុងចំណោមកីឡាករ អ្នកគ្រប់គ្រង បុគ្គលិក និងអ្នកគាំទ្រ»។
នៅក្នុងបទសម្ភាសន៍រយៈពេល 90 នាទីដែលនឹងចាក់ផ្សាយនៅលើទូរទស្សន៍ TalkTV កីឡាករឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះបានអះអាងថា ten Hag នាក់និងអ្នកផ្សេងទៀតចង់ឱ្យគាត់ចេញពី Old Trafford ។
ពេលសួរថាតើមាននរណានៅ Manchester United ចង់ឱ្យគេចេញពីក្លិបឬទេ Ronaldo បាននិយាយថា ៖ « បាទ មិនត្រឹមតែគ្រូបង្វឹក [Erik ten Hag] ប៉ុណ្ណោះទេ ប៉ុន្តែក៏មានមនុស្សពីរឬបីនាក់ ទៀតចង់ឱ្យខ្ញុំចេញដែរ។ ខ្ញុំមានអារម្មណ៍ថាដូចត្រូវគេក្បត់។ មែនហើយ! ខ្ញុំមានអារម្មណ៍ថា ដូចត្រូវគេក្បត់ ហើយអ្នកខ្លះមិនចង់ឱ្យខ្ញុំមកទីនេះទេ មិនមែនតែឆ្នាំហ្នឹងទេ តាំងពីឆ្នាំមុនម្ល៉េះ។ ខ្ញុំគិតថាអ្នកគាំទ្រគួរតែដឹងការពិត។ ខ្ញុំចង់បានអ្វីដែលល្អបំផុតសម្រាប់ក្លិប នេះជាមូលហេតុដែលខ្ញុំត្រលប់មកវិញ» ។
Ronaldo ថ្លែងអំពីលោក Erik Ten Hag ៖ « ខ្ញុំមិនមានការគោរពចំពោះគាត់ទេ (Ten Hag) ពីព្រោះគាត់មិនបង្ហាញការគោរពចំពោះខ្ញុំ។ ប្រសិនបើអ្នកមិនគោរពខ្ញុំទេ ខ្ញុំក៏នឹងមិនគោរពអ្នកដែរ»។
Ronaldo និយាយចំពោះ Sir Alex Ferguson ៖ «ចាប់តាំងពីគាត់ (Sir Alex Ferguson) ចាកចេញមក ខ្ញុំមិនបានឃើញការវិវត្តនៅក្នុងក្លិបទេ។ គ្មានអ្វីផ្លាស់ប្តូរទេ»។
Ronaldo និយាយចំពោះ Manchester United ៖ «ខ្ញុំស្រលាញ់ក្លិប ខ្ញុំស្រលាញ់អ្នកគាំទ្រ ពួកគេតែងតែនៅខាងខ្ញុំ។ ប៉ុន្តែប្រសិនបើពួកគេចង់ឱ្យមានភាពខុសប្លែក ពួកគេត្រូវតែផ្លាស់ប្តូររឿងជាច្រើន»។
Ronaldo និយាយចំពោះ Wayne Rooney ៖ « ខ្ញុំមិនដឹងថាហេតុអ្វីបានជាគាត់ (Wayne Rooney) រិះគន់ខ្ញុំយ៉ាងធ្ងន់ធ្ងរ ... ប្រហែលជាដោយសារតែគាត់បានបញ្ចប់អាជីពរបស់គាត់ហើយខ្ញុំនៅតែលេងក្នុងកម្រិតខ្ពស់។ ខ្ញុំមិននិយាយថាខ្ញុំមើលទៅល្អជាងគាត់ទេ ដែលនេះគឺជាការពិត... "»។