* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លឹប Inter Milan សង្ឃឹមថានឹងខ្ចីបាន Harry Maguire បន្ទាប់ពីខ្សែការពារកណ្តាលរូបនេះ ស្ថិតនៅជម្រើសចុងក្រោយរបស់ Ten Hag
ក្លឹបយក្សនៅក្របខណ្ឌ Serie A ក្លឹប Inter Milan បានបង្វែរការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារកណ្តាលរបស់ក្រុម Manchester United កីឡាករ Harry Maguire បន្ទាប់ពីខកចិត្តក្នុងការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិស៊ុយអែតគឺកីឡាករ Victor Lindelof ។
ខ្សែការពាររបស់ជម្រើសជាតិអង់គ្លេសតរូបនេះ ស្ថិតនៅក្នុងកៅអីបម្រុង ក្រោមការដឹកនាំដោយអ្នកចាត់ការទូទៅលោក Erik ten Hag ក្នុងរដូវកាលនេះ ទោះបីជា Maguire បង្ហាញទម្រង់លេងបានយ៉ាងល្អសម្រាប់ក្រុមជម្រើសជាតិអង់គ្លេសក៏ដោយ ក្នុងព្រឹត្តិការណ៏ World Cup 2022 នៅកាតា។
ដោយហេតុផលនេះហើយទើប Inter មានបំណងធ្វើការដេញថ្លៃដណ្តើមយក Maguire មកចូលរួមជាមួយក្រុម បន្ទាប់ពីបិសាចក្រហម Manchester United បានបដិសេធមិនព្រមដោះលែង Lindelof ដោយក្រុម Inter នឹងផ្តល់សំណើរក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
យ៉ាងណាក៏ដោយ ខ្សែការពារវ័យ ២៩ ឆ្នាំរូបនេះនៅតែចង់រួមរស់ជាមួយក្លិប Manchester United រហូតដល់រដូវក្តៅ ដើម្បីសម្រេចចិត្តលើអនាគតខ្លួនឯង ជាមួយនឹងសារព័ត៌មាន «Daily Mail» ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីល្បាញក្នុងប្រទេសអង់គ្លេស បានរាយការណ៍ថា Maguire បានត្រៀមខ្លួនរួចជាស្រេចដើម្បីរង់ចាំឱកាសរបស់គាត់ ប្រសិនបើខ្សែការពារ Man United រូបណាមានបញ្ហារបួស ឬជាប់បម្រាម។