* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
មកស្គាល់មិត្តរួមក្រុមថ្មីរបស់វឿន វាសនា ដែលមានសម្ថតភាពលោតបាំងបានកម្ពស់…
ក្លឹបបាល់ទះកំពូលរបស់តៃវ៉ាន់ Win Streak ដែលអ្នកគាំទ្រកម្ពុជាយើងដឹងថាជាក្លឹបថ្មីរបស់កីឡាករវឿន វាសនា ថ្មីៗនេះបានប្រកាសនាំចូលសមាជិកថ្មីដែលជាកីឡាករសញ្ជាតិកុងហ្គោលមានកម្ពស់២១០ស.ម ឬស្មើរនឹង២.១០ម៉ែត្រ។
យ៉ាងណាមិញកីឡាករវ័យក្មេង Élie-Fathel Djamba ដែលក្លឹបម្ចាស់ជើងឯក Enterprise Volleyball League រដូវកាលនេះបាននាំយកមក មានសម្ថតភាពមិនធម្មតានោះទេ ពោលគឺគេមានសម្ថតភាពអាចលោតផ្ដាច់បានកម្ពស់៣៦០ស.ម ព្រមទាំងអាចលោតបាំងបានកម្ពស់ ៣៣៦ស.ម ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយការនាំយកមកនេះគឺក្លឹបបាល់ទះ Win Streak ត្រៀមទុកសម្រាប់ការប្រកួតពានរង្វាន់ Win Steak Volleyball Invitational ហៅកាត់ (WSVI) Tournament ដែលក្លឹបបាល់ទះ Win Streak ផ្ទាល់ជាម្ចាស់ផ្ទះ ខណៈការប្រកួតគឺនិងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៤រហូតដល់ថ្ងៃទី២ខែមិថុនាឆ្នាំ២០២៤ខាងមុខ។
គួរបន្ថែមផងដែលថាសម្រាប់ការប្រកួតពានរង្វាន់ Win Steak Volleyball Invitational មានក្លឹបបាល់ទះធំៗចំនួន៨បានរួមក្នុងនោះក៏មានក្លឹបបាល់ទះវិសាខារបស់កម្ពុជាយើងចូលរួមផងដែរ ខណៈ៧ក្រុមផ្សេងទៀតរួមមាន៖
ទី១ ក្លឹបបាល់ទះ Thành Phố Hồ Chí Minh របស់វៀតណាម
ទី២ ក្លឹបបាល់ទះ Flying Falcon របស់ម៉ាឡេស៊ី
ទី៣ ក្លឹបបាល់ទះ Saitama Azalea របស់ជប៉ុន
ទី៤ ក្លឹបបាល់ទះ Nature Med Club របស់ម៉ុងហ្គោលីទី
៥ ក្លឹបបាល់ទះ Australian Volleyball Academy របស់អូស្រ្តាលីទី
៦ ក្លឹបបាល់ទះ Long my Construction របស់តៃវ៉ាន់
និងទី៧ ក្លឹបបាល់ទះ Win Streak របស់តៃវ៉ាន់ ដែលជាម្ចាស់ផងដែរ៕