ល្អពេក!! Carvajal កំពុងបញ្ចុះបញ្ចូលម្នាក់នេះអោយមកលេងនៅ Real ជាមួយគ្នា

Dani Carvajal បាបបង្ហើបថា គាត់កំពុងតែព្យាយាមបញ្ចុះបញ្ចូល Rodri ដែលជាខ្សែបម្រើរបស់ Manchester City នឹងជាមិត្តរួមក្រុមនៅជម្រើសជាតិ អេស្ប៉ាញ អោយផ្លាស់មកចូលរួមជាមួយគ្នានៅ Real Madrid ។

បច្ចុប្បន្ន Rodri មានវ័យ 28ឆ្នាំ ហើយកំពុងដើរតួឬយ៉ាងសំខាន់ក្នុងតំបន់បម្រើរបស់ក្រុមជម្រើសជាតិ អេស្ប៉ាញនៅក្នុងព្រឹត្តិការណ៍ Euro 2024នេះ ។

ថ្មីៗនេះ អ្នកការសែតបានសួរ Carvajal ថា តើ Rodri អាចមកចូលរួមជាមួយ Real Madrid ទេ? ភ្លាមៗនោះ ខ្សែការពារវ័យ 32 ឆ្នាំរូបនេះបានឆ្លើយថា ៖

"Rodri ទៅ Real Madrid? វាគ្មានការសង្ស័យនោះទេ។ ខ្ញុំបានប្រាប់គាត់ជារៀងរាល់ថ្ងៃ ឱ្យចាកចេញពី Manchester ព្រោះទីនោះគ្មានពន្លឺរស្មីសម្រាប់គាត់នោះទេ
តែបើគាត់មក Real Madrid ពួកយើងពិតជាត្រូវការគាំត់ណាស់។ គាត់ប្រាប់ខ្ញុំវិញថាគាត់នៅសល់កុងត្រា... ប៉ុន្តែគាត់នឹងក្លាយជាកីឡាករដ៏ល្អសម្រាប់ពួកយើង។"