* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ល្មមលេងតែម្ដង!! កម្ពុជាត្រូវជួបស្រីលង្កាវគ្គជម្រុះAFC Asain Cup 2027
លទ្ធផលចាប់ឆ្នោតក្នុងវគ្គជម្រុះ AFC Asian Cup Saudi Arabia 2027 ជុំទី១ក្រុមជម្រើសជាតិកម្ពុជា ត្រូវប៉ះគ្នាជាមួយនឹងស្រីលង្កាសម្រាប់ការប្រកួតវគ្គជម្រុះ AFC Asian Cup Saudi Arabia 2027 ។
ជាកាពិតណាស់ ក្រុមជម្រើសជាតិកម្ពុជាធ្លាប់ជួប ស្រីលង្កាចំនួន២លើករួចមកហើយ ក្នុងការប្រកួតមិត្តភាព ។ ដោយជួបគ្នាលើកទី១នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០១ ស្រីលង្កា បានយកឈ្នះ កម្ពុជា ក្នុងលទ្ធផល ១ ទល់នឹង ០ ។ ចំណែកការជួបគ្នាលើកទី២ នៅប្រទេសកម្ពុជា នាពហុកីឡដ្ឋានជាតិ អូឡាំពិក កាលពីឆ្នាំ២០១៦ ក្រុមជម្រើសជាតិកម្ពុជាបានសាងភាពភ្ញាក់ផ្អើល ដោយបានយកឈ្នះ ស្រីលង្កា ៤ ទល់នឹង ០ ។
ជាមួយគ្នានេះដែរ នៅក្នុងការប្រកួតជម្រុះ PlayOff AFC Asian Cup Saudi Arabia 2027 នេះ ក្រុមជម្រើសជាតិម៉ុងហ្គោលី ប៉ះ ទីម័រខាងកើត ខណៈ ព្រុយណេ ប៉ះ ម៉ាកាវ ហើយសម្រាប់ក្រុមឈ្នះនឹងត្រូវឡើងទៅវគ្គបន្ត ។
គួរបញ្ជាក់ផងដែរថា ការប្រកួតរវាងកម្ពុជា នឹងស្រីលង្កា នឹងធ្វើឡើង២ជើង ដែលជើងទី១ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នាប្រទេសស្រីលង្កា និងជើងទី២ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នាពហុកីឡដា្ឋនជាតិ (អូឡាំពិក) ។