* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Li Jun លើកឡើងបែបនេះអំពីកីឡាករឈុតយុវជនអាយុក្រោម២០ឆ្នាំរបស់កម្ពុជា...
លោក Li Jun អ្នកគាំទ្របាល់ទះកម្ពុជាប្រាកដជាស្គាល់យ៉ាងច្បាស់ហើយអំពីទេព្យកុសលនៃការដឹកនាំក្រុមរបស់លោក ហើយនៅពេលឆាប់ៗខាងគាត់ក៏មានភារកិច្ចដឹកនាំក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំចូលរួមប្រកួតជាមួយក្រុមជម្រើសជាតិវៀតណាមអាយុក្រោម២០ឆ្នាំក្នុងព្រឹត្តិការណ៍ជើងទ្វីអាស៊ី Asian Men’s U20 Volleyball Championship នៅប្រទេសថៃឆាប់ៗខាងមុខនេះផងដែរ។
យ៉ាងណាមិញក្នុងរឿងនេះលោក Li Jun ដែលជាគ្រូបង្វឹកសញ្ជាតិចិនបានលើកឡើងទាក់ទងទៅនឹងឈុតយុវជនរបស់កម្ពុជាបែបនេះថា “ កីឡាករយុវជនអាយុក្រោម២០ឆ្នាំ ពួកគាត់សុទ្ធតែជាកីឡាករថ្មី សមត្ថភាពពួកគាត់នៅមានកម្រិតត្រូវការពេលហ្វឹកហាត់ច្រើន គួបផ្សុំជាមួយឆន្ទ:របស់ពួកគាត់ ហើយខ្ញុំជឿជាក់ថាពួកគាត់នឹងមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ”។
គួរបន្ថែមផងដែលថាលោក Li Jun ជឿជាក់លើឆន្ទៈរបស់កីឡាករជំនាន់របស់កម្ពុជា ត្បិតកីឡាករទាំងអស់សុទ្ធសឹងតែជាកីឡាករថ្មីមិនសូវបានប្រឡូកជ្រៅក្នុងការប្រកួតអន្តរក៏ដោយ តែឆន្ទៈរួមជាមួយការខិតខំហ្វឹកហាត់ជាកក្ដាដែលធ្វើអោយជឿជាក់ពេញទំហឹងថាក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២០ឆ្នាំនឹងធ្វើបានល្អក្នុងពានរង្វាន់ជើងឯកទ្វីបនាពេលខាងមុខ៕