* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Arsenal កំពុងកំណត់គោលដៅខ្សែប្រយុទ្ធថ្មីនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ 2024
ដោយសារតែការបង្ហាញខ្លួនរបស់ Gabriel Jesus ជាខ្សែប្រយុទ្ធសំខាន់របស់ Arsenal កំពុងធ្លាក់ចុះ។ ជាលទ្ធផល Mikel Arteta ត្រូវការម៉ាស៊ីនគោលដៅថ្មីដែលអាចពង្រឹងក្រុមរបស់គាត់។
បច្ចុប្បន្នក្រុមកាំភ្លើងធំពឹងផ្អែកលើ Kai Havertz និង Leandro Trossard ជាខ្សែប្រយុទ្ធកណ្តាលក្នុងទម្រង់លេងរបស់ពួកគេ ដោយសារតែ Gabriel Jesus អវត្តមានដោយសាររបួសនៅរដូវកាលនេះ។
ដូច្នេះហើយ ក្រុមរបស់លោក Mikel Arteta ត្រូវបានគេនិយាយថា នឹងបន្តស្វែងរកជម្រើសទី 9 នៅចុងបញ្ចប់នៃរដូវកាលនេះ។ rsenal ធ្លាប់បានទាក់ទងជាមួយ Ivan Toney របស់ Brentford និង Dusan Vlahovic របស់ Juventus ។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមលោក Romano គោលដៅវាយប្រហាររបស់ Arsenal បានផ្លាស់ប្តូរ។
ថ្លែងនៅលើបណ្តាញ YouTube Caught Offside លោក Romano បាននិយាយថា Victor Osimhen, Viktor Gyokeres និង Benjamin Sesko គឺជាគោលដៅផ្ទេរទំនងបំផុតសម្រាប់ក្លឹប North London ។