* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គោព្រៃជំទង់កម្ពុជាមានភាគរយខ្ពស់ក្នុងការឡើងទៅវគ្គបន្តក្រោយធ្វើបានល្អថ្ងៃប៉ះ...
ពិតណាស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំមានភាគរយខ្ពស់ក្នុងការឡើងទៅវគ្គបន្ត បើទោះបីជាពេលនេះក្រុមគោព្រៃជំទង់ឈរនៅចំណាប់ថ្នាក់លេខ២ដោយសារមានគ្រាប់បាល់ចំណេញតិចជាងក្រុមជម្រើសជាតិវៀតណាមក៏ដោយ។
យ៉ាងណាមិញការប្រកួតបន្តក្រុមជម្រើសជាតិកម្ពុជាមានភាគរយខ្ពស់ភាគរយយកបាន៣ពិន្ទុច្រើនជាងក្រុមជម្រើសជាតិវៀតណាមព្រោះកម្ពុជាយើងត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាប្រុយណេ ខណៈក្រុមជម្រើសជាតិវៀតណាមអាយុក្រោម១៦ឆ្នាំត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ាដែលជាក្រុមកំពុងត្រូវការពិន្ទុជាចាំបាច់។
ទោះបីជាយ៉ាងណាក៏ដោយតាមរយៈលទ្ធផលបញ្ចប់ការប្រកួត១ទល់និង១របស់កម្ពុជានិងវៀតណាម វាជារឿងដែលសោកស្ដាយសម្រាប់អ្នកគាំទ្រវៀតណាមព្រោះប្រសិនបើពួកគេទទួលបានជ័យជន្នះនោះថ្ងៃប៉ះមីយ៉ាន់ម៉ាក្រុមជម្រើសជាតិរបស់គេត្រូវធ្វើការប្រកួតដោយមិនមានសម្ពាធអ្វីទាំងអស់។
គួរបន្ថែមផងដែលថាសម្រាប់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំអោយតែអាចយកឈ្នះទៅលើក្រុមជម្រើសជាតិប្រុយណេបាន ទោះវៀតណាមអាចយកឈ្នះទៅលើក្រុមជម្រើសជាតិមីយ៉ាន់ម៉ាក៏ក្រុមគោព្រៃជំទង់របស់យើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ៕