មកស្គាល់ប្រវត្តិក៏ដូចជាបទពិសោធន៍ខ្លះៗរបស់ខ្សែប្រយុទ្ធចំណូលថ្មីនៃក្លឹបយក្ស…

ជាការពិតកាលពីពេលថ្មីនេះក្លឹបយក្សរបស់កម្ពុជាភ្នំពេញក្រោនបានប្រកាសនូវការនាំចូលកីឡាករចំណូលថ្មីរបស់ខ្លួនមួយរូបដែលមានឈ្មោះថា Jelle Goselink តួនាទីជាខ្សែប្រយុទ្ធ ខណៈកីឡាកររូបនោះក៏មានសម្ថតភាពមិនធម្មតា ព្រមទាំងធ្លាប់លេចធ្លោខ្លាំងក្នុងលីគបាល់ទាត់របស់ប្រទេសហូឡង់និងឥណ្ឌូនេស៊ីថែមទៀតផង។

យ៉ាងណាមិញបើយើងរំលឹកអំពីប្រវត្តិរបស់ខ្សែប្រយុទ្ធឆ្មើមរូបនេះ Jelle Geselink គឺជាកីឡាករដែលមានដើមកំណើតក្នុងទីក្រុង Maarssenbroek ប្រទេសហូឡង់ រូបគេចាប់ផ្ដើមបោះជំហានប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ដំបូងរូបគេបានចូលរួមហ្វឹកហាត់ដំបូងជាមួយនិងថ្នាល់យុវជនរបស់ក្លឹបបាល់ទាត់ Elinkwijk រួចក៏បន្តចូលរួមជាមួយថ្នាលយុវជនរបស់ក្លឹបបាល់ទាត់ Almere City ចាប់តាំងពីឆ្នាំ២០១៣រហូតដល់ឆ្នាំ២០១៩ផងដែរ។

ទោះបីជាយ៉ាងក៏ដោយជីវិតជាកីឡាករអាជីពរបស់គេផ្ដើមមានផ្លែផ្កាចាប់ពីឆ្នាំ២០១៩មក ដោយគ្រានោះខ្សែប្រយុទ្ធកម្ពស់១.៨៩ស.មរូបគេត្រូវបានតំឡើងមកកាន់ Jong Almere City ដែលត្រូវប្រកួតប្រជែងក្នុងលីគលំដាប់ទី២របស់ហូឡង់។ ក្រោយបង្ហាញខ្លួនក្នុងក្រុម B របស់ Almere City បាន៥០ប្រកួត Geselink ក៏ទទួលបានឪកាសឡើងមកលេងក្រុមធំរបស់ Almere City តែម្ដងក្នុងអំឡុងឆ្នាំ២០១៩មកដល់ឆ្នាំ២០២១។ យ៉ាងណាក្ដីក្នុងឆ្នាំ២០២១ដដែលខ្សែប្រយុទ្ធវ័យឆ្នើមរូបនេះបានផ្លាស់ពីក្លឹបបាល់ទាត់ Almere City ទៅចូលរួមជាមួយក្លឹបបាល់ទាត់ Helmond Sport រហូតដល់ឆ្នាំ២០២៣នេះ ទើបរូបគេផ្លាស់ចេញពីក្លឹបក្នុងប្រទេសកំណើតមកចូលរួមជាមួយនិងក្លឹបបាល់ទាត់ Borneo Samarinda របស់ឥណ្ឌូនេស៊ីមុនផ្លាស់មកចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនរបស់កម្ពុជាក្នុងចុងឆ្នាំ២០២៣នេះ។

គួរបន្ថែមផងដែលថា Jelle Geselink គឺជាកីឡាករចំណូលថ្មីរបស់ក្លឹបបាល់ទាត់ភ្នំពេញក្រោនដែលមានវ័យ២៤ឆ្នាំ សញ្ជាតិហូឡង់ ខណៈបទសោធន៍វិញរូបគេធ្លាប់ចូលរួមជាមួយក្លឹបធំៗដូចជា Almere City, Helmond Sport និងក្លឹបបាល់ទាត់ Borneo Samarinda ក្នុងលីគរបស់ប្រទេសឥណ្ឌេស៊ីផងដែលមុនផ្លាស់មកចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោននៃលីគកំពូលកម្ពុជា៕