តើកីឡាករ Javier Gayoso ដែលក្លឹបភ្នំពេញក្រោនគ្រោងនាំយកមកមានបទសោធន៍បែបណា?

កីឡាករជម្រើសជាតិហ្វីលីពីន Javier Agustine Ocampo Gayoso តាមដឹងគឺជាបេក្ខភាពឈានមុខមួយរូបដ៏ជោគជ័យក្នុងលីគកំពូលហ្វីលីពីនដែលក្លឹបម្ចាស់ជើងឯកលីគកំពូលកម្ពុជា៨សម័យកាល ភ្នំពេញក្រោនក្រោងចុះហត្ថលេខានាំយករូបគេមករួមក្រុម។

យ៉ាងណាមិញ Javier Gayoso គឺជាកីឡាករដ៏មានបទពិសោធន៍ខ្ពស់មួយរូបក្នុងក្រុមជម្រើសជាតិហ្វីលីពីន ហើយរូបគេក្នុងរដូវកាលនេះក៏ជោគជ័យមិនស្ទើរដែលជាមួយក្លឹបបាល់ទាត់ Kaya-Iloilo
 
ដោយការបង្ហាញខ្លួន១២ប្រកួតរូបគេអាចរកគ្រាប់បាល់បាន២៣គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីបាន៤លើកផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ Javier Gayoso មិនត្រឹមតែជោគជ័យក្នុងការរកគ្រាប់បាល់ជូនក្លឹបបាល់ទាត់ Kaya តែមួយមុខនោះទេ រូបគេក៏មានបទពិសោធន៍ច្រើនក្នុងក្រុមជម្រើសជាតិផងដែរ ពោលរូបគេធ្លាប់ជាប់ជម្រើសជាតិហ្វីលីពីឈុត U19,U20,U22,U23 និងក្រុមជម្រើសជាតិហ្វីលីពីនឈុតធំថែមទៀតផង។

គួរបន្ថែមផងដែលថាតាមរយៈបទពិសោធន៍កន្លងមករបស់ Javier រូបគេក៏ត្រូវបានអ្នកគាំទ្ររំពឹងផងដែលថានឹងកាន់តែជោគជ័យនៅពេលចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនសម្រាប់រដូវកាលថ្មី២០២៤-២០២៥នៃក្របខណ្ឌ Cambodia Premier League ព្រោះក្លឹបម្ចាស់ដី RSN គឺជាក្លឹបដែលឈ្នះជើងឯកលីគកំពូលកម្ពុជាច្រើនជាងគេហើយក៏ជាក្លឹបដែលលេចធ្លោជាងគេផងដែរកាលពីរដូវកាលចាស់៕