* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
មកជ្រាបស្ថិតិរបស់ Cristiano Ronaldo ក្នុងចុងឆ្នាំ២០២៣ជាមួយក្លឹបនិងក្រុមជម្រើសជាតិ…
ខ្សែប្រយុទ្ធជើងចាស់សញ្ជាតិព័រទុយហ្គាល Cristiano Ronaldo នៅតែរក្សាទម្រង់នៃការលេងបានយ៉ាងល្អបើទោះបីជាគាត់មានវ័យជ្រេលក៏ដោយ សម្ថតភាពនៃការបញ្ចប់ទីនៅតែរក្សាគុណភាពបានយ៉ាងល្អមិនចាញ់កីឡាករវ័យក្មេងជំនាន់ក្រោយប៉ុន្មាននោះទេ។
យ៉ាងណាមិញក្នុងឆ្នាំ២០២៣នេះ CR7 ក៏មានស្ថិតិគាប់ប្រសើរមិនចាញ់គ្រាគាត់មានវ័យក្រោម៣០ឆ្នាំនោះទេ ពោលស្ថិតិគិតត្រឹមពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ២០២៣នេះ ទាំងការបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិនិងក្នុងក្លឹបបាល់ទាត់ Al Nassr ពូដូបង្ហាញខ្លួនសរុបបានចំនួន២៦ប្រកួត រកបាន២៦គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីចំនួន១០លើកផងដែរ។
ទោះបីជាយ៉ាងណាក៏ស្ថិតិនេះមិនទាន់ល្អគ្រប់គ្រាន់នៅឡើយទេសម្រាប់កីឡាករចាស់វង្សារូបនេះ ព្រោះកន្លងមកគាត់ធ្លាប់បង្កើតកំណត់ត្រាព្រមទាំងស្ថិតិល្អប្រសើរជាងនេះច្រើនប្រសិនបើគាត់គ្មានបញ្ហាដែលត្រូវប្រឈម។
គួរបន្ថែមផងដែលថា Cristiano Ronaldo មានកំណត់ត្រាមួយដែលកីឡាករសញ្ជាតិអាល្លឺម៉ង Thomas Muller គ្រោងនឹងបំបែកនាពេលខាងមុខ ខណៈដែលកំណត់ត្រានោះគឺឈ្នះការប្រកួតក្នុងក្របខណ្ឌ UCL ដោយ CR7 គឺជាម្ចាស់កំណត់ត្រាឈ្នះច្រើនជាងគេក្នុងពានរង្វាន់ UEFA Champions League ពោលឈ្នះ១១៥ប្រកួត ស្របពេលដែល Thomas Muller ឈ្នះ១០២ប្រកួត កំពុងបន្តបេសកម្មក្នុងពានរង្វាន់ UCL៕