ក្រុមជម្រើសជាតិអេស្ប៉ាញបំបែកកំណត់ត្រាធំៗ៣នេះក្រោយឈ្នះ EURO ២០២៤…

ជាការពិតក្រុមជម្រើសជាតិអេស្ប៉ាញក្លាយជាម្ចាស់ជើងឯកព្រឹត្តិការណ៍ UEFA EURO 2024 ដែលនេះមានន័យថាក្រុមគោជល់អេស្ប៉ាញគឺជាក្រុមជម្រើសជាតិដែលជោគជ័យជាងគេក្នុងព្រឹត្តិការណ៍ដែលប្រមូលផ្ដុំទៅដោយក្រុមខ្លាំងប្រចាំទ្វីបអឺរ៉ុបមួយនេះ។

យ៉ាងណាមិញបន្ទាប់ពីឈ្នះជើងឯកព្រឹត្តិការណ៍ UEFA EURO 2024 ក្រុមជម្រើសជាតិអេស្ប៉ាញក៏បានបំបែកកំណត់ត្រាធំៗចំនួន៣ផងដែល ដោយកំណត់ត្រាទាំងពីរនោះរួមមាន៖

ទី១ អេស្ប៉ាញក្លាយជាក្រុមជម្រើសជាតិតែមួយគត់ដែលឈ្នះជើងឯក EURO ច្រើនជាងគេ ពោលក្នុងអេស្ប៉ាញឈ្នះបាន៤លើកតាមពីក្រោយដោយក្រុមជម្រើសជាតិអាល្លឺម៉ងដែលធ្លាប់ឈ្នះ៣លើកផងដែរ។

ទី២ ក្រុមជម្រើសជាតិអេស្ប៉ាញគឺជាក្រុមជម្រើសជាតិតែមួយគត់ដែលដាក់កីឡាករវ័យក្មេងជាងគេចូលរួមប្រកួតរហូតដល់ឈ្នះជើងឯក ដោយកីឡាករម្នាក់នោះគឺ Lamine Yamal ដែលរូបគេមានវ័យត្រឹមតែ១៦ឆ្លងចូល១៧ឆ្នាំតែប៉ុនណ្ណោះ។

នឹងកំណត់ត្រាទី៣ គឺក្រុមជម្រើសជាតិអេស្ប៉ាញក្លាយជាក្រុមតែមួយគត់ដែលលេងមិនចាញ់ឬស្មើរទាល់តែសោះក្នុងព្រឹត្តិការណ៍ UEFA EURO ២០២៤នេះ  ដោយចាប់ពីការប្រកួតវគ្គជម្រុះក្នុងពូលរហូតដល់វគ្គផ្ដាច់ព្រ័ត្រអេស្ប៉ាញមិនដែលស្គាល់ពាក្យថាចាញ់ឬស្មើរនោះទេ។

គួរបន្ថែមផងដែលថាក្រុមជម្រើសជាតិអេស្ប៉ាញមានភារកិច្ចដោយត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងពានរង្វាន់ Fanalisima ដោយការប្រកួតនេះមានតែពីរក្រុមប៉ុនណ្ណោះចូលរួមប្រកួត ពោលគឺក្រុមដែលឈ្នះជើងឯកទ្វីបអឺរ៉ុប UEFA EURO ត្រូវប៉ះគ្នាជាមួយក្រុមជម្រើសជាតិដែលឈ្នះជើងឯក​ Copa America ដើម្បីស្វែងរកក្រុមខ្លាំងប្រចាំពិភពលោកនេះ៕