អតីត​កីឡាករ Chelsea ៤​រូប​ដែល​លេចធ្លោនៅក្លឹបថ្មី​បន្ទាប់​ពី​ចាក​ចេញ​..

មានអតីតកីឡាករ Chelsea ជាច្រើនកំពុងលេងនៅក្លឹបផ្សេងទៀត ហើយពួកគេមួយចំនួនកំពុងរស់នៅក្នុងជីវិតដ៏ល្អបំផុតរបស់ពួកគេចាប់តាំងពីចាកចេញពី Stamford Bridge ។
ជាការពិតណាស់នៅរដូវកាលនេះ  Chelsea បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 6 ក្នុងក្របខ័ណ្ឌ Premier League អតីតកីឡាកររបស់ពួកគេមួយចំនួនបានល្អប្រសើរចាប់តាំងពីចាកចេញពីក្រុមតោខៀវ។ កីឡាករខ្លះថែមទាំងទទួលបានជោគជ័យក្នុងការក្លាយជាគោលដៅថ្មីសម្រាប់ក្រុមរៀងៗខ្លួន។

តើ​កីឡាករ​ណា​ខ្លះ​ដែល​កំពុង​លេច​ធ្លោ​ក្រោយ​ចាក​ចេញ​ពី Chelsea ?

១.Romelu Lukaku 
Lukaku ត្រូវបាន Chelseaចុះហត្ថលេខាក្នុងតម្លៃ 97.5 លានផោនកាលពីរដូវក្តៅឆ្នាំ 2021 ដោយគែរំពឹងថាកីឡាករជម្រើសជាតិបែលហ្ស៊ិករូបនេះ នឹងជាកីឡាករដ៏សំខាន់ ដែលអាចជួយក្រុមតោខៀវក្លាយជាម្ចាស់ជើងឯក Premier League ។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរនេះបានប្រែទៅជាអាក្រក់យ៉ាងឆាប់រហ័ស នៅពេលដែលខ្សែប្រយុទ្ធរូបនេះបានខកខានកាឳកាសរកគ្រាប់បាល់ជាច្រើន។ ក្រោយមកគាត់បានចូលរួមជាមួយនឹងក្រុម Inter Milan ហើយបានបង្ហាញខ្លួននៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីរដូវកាលមុន។ បច្ចុប្បន្ននេះគាត់គឺជាម៉ាស៊ីនរកគ្រាប់បាល់ដ៏សំខាន់របស់ AS Roma ។


២. Christian Pulisic 
ពេលខ្លះការផ្លាស់ប្តូរក្លឹបថ្មីអាចជាកម្លាំងរុញច្រានក្នុងការធ្វើឱ្យអាជីពរបស់កីឡាករ
ដែលកំពុងធ្លាក់អាចរស់ឡើងវិញ ហើយនោះពិតជាករណីសម្រាប់ Christian Pulisic ។ Pulisic គឺដូចជាបានកើតជាថ្មីជាមួយ AC Milan។ កីឡាករជម្រើសជាតិអាមេរិករូបនេះ លេងបានយ៉ាងអស្ចារ្យក្នុងប្រទេសអ៊ីតាលី ដោយការព្យាយាមស៊ុតបញ្ចូលទី និងផ្តល់ជំនួយ។ វា​ជា​រឿង​ដ៏​អាម៉ាស់​មួយ​ដែល​អ្នក​គាំទ្រ Chelsea មិន​ដែល​មាន​ឱកាស​បាន​មើល​ផ្លាស់ប្ដូរនេះ​។


៣. Antonio Rudiger
Antonio Rudiger បានសម្របខ្លួនបានយ៉ាងល្អទៅនឹងខ្សែការពាររបស់ Real Madrid ចាប់តាំងពីចូលរួមជាមួយក្លឹបក្នុងឆ្នាំ 2022។ គួរឱ្យអស់សំណើចណាស់ Real Madrid បាននាំយក Rudiger ដោយឥតគិតថ្លៃ។ ទោះបីជា Chelsea បានទិញគាត់ពី AS Roma កាលពីថ្ងៃទី 9 ខែកក្កដា ឆ្នាំ 2017 ជាមួយនឹងថ្លៃបណ្ណាការចំនួន 29 លានផោនក៏ដោយ។


៤. Dominic Solanke 
Solanke​ ទោះបីជាចាប់ផ្តើមយឺតជាមួយ Bournemouth ក៏ដោយ Dominic Solanke ឥឡូវនេះគឺជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់អង់គ្លេស។ គាត់បាននាំយក Bournemouth ឡើងទៅកាន់ Premier League ក្នុងឆ្នាំ 2021-22 ដោយស៊ុតបញ្ចូលទីបាន 29 គ្រាប់ ហើយបច្ចុប្បន្នគាត់នៅតែជាអ្នកស៊ុតបញ្ចូលទីសំខាន់របស់ Bournemouth ។