Barcelona ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Ilkay Gundogan

ក្លិប Barcelona ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើជម្រើសជាតិអាល្លឺម៉ង់កីឡាករ  Ilkay Gundogan លើការផ្ទេរដោយឥតគិតថ្លៃ   ខណះនៅសល់ត្រឹមតែរយៈពេលតិចជាងប្រាំមួយខែប៉ុណ្ណោះលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅទឹកដី Etihad ។



ដោយនាពេលថ្មីៗនេះ  Barcelona  ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិបារាំង  N'Golo Kante ។ ប៉ុន្តែគាត់នឹងបន្តកុងត្រាថ្មីជាមួយក្លិប Chelsea   ដូច្នេះក្លិបបានបង្វែរការចាប់អារម្មណ៍លើកីឡាករ   Gundogan  ជំនួសវិញ។ទោះជាយ៉ាងណាក៏ដោយ  Gundogan អាចចរចាលក្ខខណ្ឌផ្សេងៗជាមួយ Barcelona នៅពេលនេះ។  ព្រោះ​គាត់​នៅ​សល់​កុងត្រា​តែ​៦​ខែ​ទៀត​ជាមួយ Manchester City។  ប៉ុន្តែបើយោងតាមរបាយការណ៍ កិច្ចព្រមព្រៀងនឹងអាស្រ័យលើថាតើកីឡាករវ័យ 32 ឆ្នាំរូបនេះចុះកុងត្រាថ្មីជាមួយក្លិបដែរឬទេ។ 



Gundogan គឺជាតួអង្គសំខាន់សម្រាប់ក្លឹប Man City របស់លោក Pep Guardiola  ដោយចូលរួមជាមួយក្លិបដំបូងក្នុងឆ្នាំ 2016 ក្នុងតម្លៃ 20 លានផោនពីក្លិប Borussia Dortmund ហើយបានស៊ុតបញ្ចូលទីបាន 51 គ្រាប់សម្រាប់ក្រុមក្នុងការបង្ហាញខ្លួនសរុបចំនួន 278 ប្រកួត។



គាត់បានឈ្នះពានរង្វាន់ Premier League ចំនួន 4 ដងក្នុងអំឡុងពេល 6 ឆ្នាំរបស់គាត់នៅទឹកដី Etihad  ក៏ដូចជា League Cup ចំនួន 4ដង និង FA Cup មួយដង។