* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តើកីឡាករវ័យក្មេងលីម លោកាថុង មានចំណុចពិសេសអ្វីខ្លះទើបគ្រូបង្គោលក្រុមជម្រើសជាតិ...
ជាការពិតកីឡាករវ័យក្មេងកូនកាត់ខ្មែរ-នូវែលសេឡង់លីម លោកាថុង គឺជាខ្សែបម្រើដ៏មានគុណភាពមួយរូបសម្រាប់ក្រុមគោព្រៃកម្ពុជា
ដោយកន្លងទៅតាមរយៈការបង្ហាញខ្លួនរបស់គេជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំលោកាធ្វើបានល្អជាខ្លាំងរហូតដល់អ្នកគាំទ្រសរសើរមិនដាច់ពីមាត់។
យ៉ាងណាមិញកីឡាករដែលពីក្លឹប Melville United នៃលីគបាល់ទាត់នូវែលសេឡង់រូបមានចំណុចពិសេសជាច្រើនដែលធ្វើអោយលោក Felix Dalmas សម្រេចកោះរូបគេមកជួយក្រុមជម្រើសជាតិកម្ពុជាឈុតធំ។
យ៉ាងណាក្ដីកីឡាករលីម លោកា បច្ចុប្បន្នមានវ័យត្រឹមតែ១៧ឆ្នាំប៉ុនណ្ណោះ ប៉ុន្តែគុណភាពនៅលើទីលានរបស់គេទាំងការបញ្ជូនបាល់ក្រោម បាល់លើ បាល់វែង ឬបាល់ខ្លី រូបគេមានភាពម្មត់ចត់នៅក្នុងការបញ្ជូនអោយមិត្តរួមក្រុមជានិច្ច ហើយការទទួលបាល់ក៏ដូចជាការគ្រប់បាល់លោកាតែងតែរំដោះខ្លួនចេញពីតំបន់ចង្អៀតបានយ៉ាងល្អ
ចំណុចពិសេសបន្ថែមទៀតលោកាតែងតែផ្ដល់អោយគាំទ្រក៏ដូចជាគ្រូបង្វឹកនូវអារម្មណ៍ថាសុវត្តិភាពជានិច្ចពេលដែលស្ថិតក្រោមជើងរបស់គេ លើសពីនោះទៅទៀតកីឡាករកូនកាត់វ័យក្មេងរូបនេះ គឺជាកីឡាករដែលងាយនិងសម្របជាមួយក្រុម។ ទោះយ៉ាងដូចបានឃើញកាលពីពេលកន្លងទៅរូបសម្របខ្លួនបានយ៉ាងឆាប់រហ័សជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ហើយបទពិសោធន៍មួយនោះគឺជាដើមទន់សម្រាប់រូបគេក្នុងសម្របជាមួយក្រុមជម្រើសជាតិកម្ពុជាឈុតធំផងដែរ។
គួរបន្ថែមផងដែលលីម លោកា គឺកម្លាំងដ៏សំខាន់ក្នុងតំបន់កណ្ដាល បើទោះបីជារូបគេមានវ័យត្រឹមតែ១៧ឆ្នាំដែលជាកីឡាករវ័យក្មេងជាងគេនៅក្នុងក្រុមក៏ដោយ តែការបង្ហាញខ្លួនដោយមិនភ័យខ្លាចគូរបដិប្បគឺជាឳកាសដ៏ល្អសម្រាប់រូបគេក្នុងការប្រជែងកៅអី១១នាក់៕