Man United នឹងបញ្ចេញខ្សែការពារ២រូបនៅរដូវក្ដៅនេះ!!

ក្លិប Manchester United ត្រូវបានគេរាយការណ៍ថា កំពុងបើកភ្លើងខៀវសម្រាប់ខ្សែការពារកណ្ដាល Harry Maguire នឹង Vitor Lindelof ក្នុងការចាកចេញពីទឹកដី Old Trafford នៅរដូវក្ដៅនេះ ប្រសិនបើមានសំណើរផ្ទេរណាមួយសម្រាប់ពួកគេទាំងពីរ ។

បើតាមការចុះផ្សាយព័ត៌មានរបស់ Pete O'Rourke បានលើកឡើងថា អនាគតរបស់ Harry Maguire នឹង Vitor Lindelof នៅManchester United មានភាពស្រពិចស្រពិលខ្លាំងណាស់ ។ ទោះបីជា Raphael Varane ទើបតែចាកចេញនៅពេលដើមរដូវកាលនេះក៏ដោយ ប៉ុន្តែ បីសាចក្រហមទើតែចុះកិច្ចសន្យានាំយកខ្សែការពារវ័យ ១៨ឆ្នាំ Leny Yoro ហើយនឹងបន្តកិច្ចសន្យាថ្មីមួយរដូវកាលទៀតជាមួយ Jonny Evans ផងដែរ ។

លើសពីនេះទៅទៀត លោក Erik Ten hag ក៏មានបំណងនាំយកខ្សែការពារសញ្ជាតិ ហូឡង់ Mattijs de Ligt ពី Bayern Munich មកចូលរួមក្រុមផងដែរ ។