* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ខ្សែប្រយុទ្ធ Karim Benzema របស់ជម្រើសជាតិបារាំងបានដកខ្លួនចេញពីពានរង្វាន់ World Cup 2022 នៅប្រទេសកាតា
ខ្សែប្រយុទ្ធជម្រើសជាតិបារាំង Karim Benzema បានអវត្តមានពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 ជាមួយនឹងរបួសភ្លៅ ដែលធ្វើខ្សែប្រយុទ្ធ Real Madrid រូបនេះត្រូវសម្រាកព្យាបាលរយៈពេល 3 សប្តាហ៍ ។
សហព័ន្ធបាល់ទាត់បារាំងបានបញ្ជាក់ថា Karim Benzema ត្រូវបានដកចេញពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នៅប្រទេសកាតា បន្ទាប់ពីបានរបួសភ្លៅខាងឆ្វេងរបស់គាត់ ។ដោយម្ចាស់ពានរង្វាន់ Ballon d'Or វ័យ 34 ឆ្នាំរូបនេះត្រូវបានបង្ខំឱ្យចាកចេញពីកន្លែងហ្វឹកហាត់របស់ម្ចាស់ការពារជើងឯកបារាំងមុនកាលកំណត់ បន្ទាប់ពីរងរបួសកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។
ខ្សែប្រយុទ្ធជម្រើសជាតិបារាំងរូបនេះ បានបង្ហោះសារក្រោយដកខ្លួនចេញពីក្រុមជម្រើសជាតិបារាំងយ៉ាងដូច្នេះថា ៖«ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំមិនដែលបោះបង់ឡើយ។ ប៉ុន្តែយប់នេះ ខ្ញុំត្រូវតែគិតអំពីក្រុមជាចម្បង ដូចដែលពេលកន្លងខ្ញុំតែងតែធ្វើ ដូច្នេះហើយហេតុផលគឺបានប្រាប់ខ្ញុំ ឲ្យចាកចេញពីកន្លែងរបស់ខ្ញុំ ផ្ទេរទៅកាន់នរណាម្នាក់ ដែលអាចជួយក្រុមរបស់យើង ធ្វើការប្រកួតបាល់ទាត់ World Cup បានយ៉ាងល្អ។ សូមអរគុណចំពោះរាល់ការផ្ញើសារនៃការគាំទ្ររបស់អ្នករាល់គ្នា»។
សម្រាប់ក្រុមការពារដំណែងជើងឯក មាន់គកបារាំងបន្តអវត្តមានតារាឆ្នើមៗជាច្រើនក្នុងព្រឹត្តិការណ៏ World Cup Qatar 2022 ឆ្នាំនេះ ក្រោយមានបញ្ហារបួសដូចជា Kante, Pogba, N'Kunku ,Maignan ,Kimpembe និង Benzema។