បឺត សង្ឃឹម ពោលពាក្យបែបនេះបន្ទាប់ពីមកដល់ប្រទេសកំណើត…

អ្នកលេងចិត្តសាស្ត្រដែលជាក្មួយប្រុសរបស់លោកគ្រូបឺត ខាំ កីឡាករបឺត សង្ឃឹម ដែលអ្នកគាំទ្រគ្រប់គ្នាបានដឹងដឹងហើយថារូបគេ ទើបតែរងបរាជ័យក្រោមផ្លែកែងរបស់កីឡាករថៃយោធីន ក្នុងកម្មវិធីប្រកួតដណ្ដើមខ្សែក្រវ៉ាត់ WBC នាទឹកដីប្រទេសអូស្រ្តាលីកាលពីពេលកន្លងទៅ។

យ៉ាងណាមិញបឺត សង្ឃឹម ត្រូវបានមហាជនដឹងថារូបគេព្យាយាមហ្វឹកហាត់អស់រយៈពេលជាច្រើនសប្ដាហ៍ តែលទ្ធផលដែលរូបគេទទួលបានគឺការបញ្ឈប់ពីសំណាក់អ្នកស្រីអាជ្ញាកណ្ដាលក្នុងទឹកទីមួយ ព្រោះតែរូបគេបែកធំពេកគ្រូពេកមិនអនុញ្ញាតិអោយបន្តការប្រកួត។

ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញបឺត សង្ឃឹម បាននិយាយទៅកាន់អ្នកគាំទ្របែបនេះថា “ សម្រាប់ខ្ញុំពាក្យដែលត្រូវនិយាយទៅកាន់បងប្អូន មានតែពាក្យថាអរគុណទៅកាន់ពួកគាត់ដែលតែងតែគាំទ្រខ្ញុំមិនថាចាញ់មិនថាឈ្នះ ក៏ប៉ុន្តែអ្វីដែលសោកស្តាយបំផុតគឺខ្ញុំធ្វើអត់បាន ខ្ញុំតែងតែមានមេដាយក៏ដូចជាភាពជោគជ័យច្រើនជូនជាតិ ក៏ប៉ុន្តែលើកនេះអត់មានពាក្យអីនិយាយក្រៅពីពាក្យថាសោកស្តាយ ហើយមកដល់ឃើញបងប្អូនមកគាំទ្របែបនេះធ្វើអោយខ្ញុំចង់ស្រក់ទឹកភ្នែកដែរ ”។

គួរបន្ថែមផងដែលបន្ទាប់ពីប្រកួតជាមួយកីឡាករយោធីន ដណ្ណើមខ្សែក្រវ៉ាត់ WBC អ្នកលេងចិត្តសាស្ត្រកីឡាករបឺត សង្ឃឹម ក៏មានភារកិច្ចត្រូវប្រកួតដណ្ដើមខ្សែប្រវ៉ាត់ក្នុងកម្មវិធី Ganzberg Idol Kun Khmerផងដែរ ក៏ប៉ុន្តែរូបគេសម្រេចចិត្តដកខ្លួនវិញព្រោះរបួសមិនទាន់ជាសះស្បើយ ហើយជំនួសវិញដោយកីឡាករ ណង សាវ៕