* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាករកំពុងប្រកពអាជីពក្នុងលីគកំពូលកម្ពុជាម្នាក់ ត្រៀមលេងពានរង្វាន់ចប្រចាំទ្វីអឺរ៉ុប...
ខ្សែការពារកណ្ដាលរបស់ក្លិបបាល់ទាត់ វិសាខា គឺកីឡាករ Vitālijs Jagodinskis បានក្លាយជាកីឡាករដំបូងគេ ដែលអាចជាប់ជម្រើសជាតិដែលស្ថិតនៅទ្វីបអឺរ៉ុប ដែលរូបគេកំពុងប្រកបអាជីពនៅលីគកំពូលកម្ពុជា ។
ពិតណាស់កីឡាករ Vitālijs Jagodinskis ត្រូវបានក្រុមជម្រើសជាតិឡាតវី🇱🇻 កោះហៅចូលរួមក្រុម ដើម្បីត្រៀមសម្រាប់ការប្រកួតក្នុងពានរង្វាន់ UEFA Nations League ទល់នឹងក្រុមជម្រើសជាតិ ម៉ាសេដូនៀខាងជើង🇲🇰 និងកោះហ្វារ៉ូ🇫🇴 នាខែតុលានេះ ។
គួរបញ្ជាក់ផងដែរថា កីឡាករវ័យ ៣២ឆ្នាំរូបនេះ បានផ្លាស់មកចូលរួមជាមួយក្លិបបាល់ទាត់ វិសាខា សមាជិកលីគកំពូលកម្ពុជានៅរដូវកាល 2024-2025 នេះ។ លើសពីនេះទៅទៀត កីឡារ Vitālijs Jagodinskis
ធ្លាប់ជាប់ជម្រើសជាតិឡាតវី ចាប់តាំងពីឆ្នាំ ២០១៤ ហើយគិតមកទល់បច្ចុប្បន្នបង្ហាញខ្លួនបាន ៣២ប្រកួត ។