តើ Robert Lewandowski អាចនឹងត្រូវចាកចេញពី Barcelona ដែរឬទេ?

ក្លឹប Barcelona ត្រូវបានគេរាយការណ៍ថាកំពុងតែធ្វើរឿងមួយទាក់ទងនឹងកីឡាករ Robert Lewandowski ដោយខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះហាក់បង្ហាញទម្រង់លេងមិនសូវល្អក្នុងរដូវកាលនេះ។ 

យ៉ាងណាមិញ Lewandowski រកគ្រាប់បាល់បានត្រឹមតែ 9 គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន 21 លើកនៅ La Liga ក្នុងរដូវកាលនេះ ខណៈទម្រង់លេងរបស់គាត់ក៏បានចោទជាសំណួរអំពីអនាគតមិនច្បាស់លាស់របស់ខ្សែប្រយុទ្ធប៉ូឡូញនៅក្លឹបផងដែរ។ 

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ពី Barca Universal បានបង្ហាញថាក្លឹប Barcelona បាន​ត្រៀម​ខ្លួន​ទុក​ឲ្យ​គាត់​នៅ​ក្លឹប​បន្ត​ទៅ​មុខទៀត ខណៈដែលគាត់ត្រូវតែកំណត់ថាតើគាត់ចង់បន្តនៅក្លឹបឬអត់?

គួរបន្ថែមផងដែលថាបន្ទាប់ពីទទួលបានដំណឹងនៃការចាកចេញនាពេលខាងមុខរបស់លោក Xavi អ្នកគាំទ្ររបស់ក្លឹប FC Barcelona សម្ដែងការព្រួយបារម្ភជាខ្លាំង ព្រោះការបាត់បង់មួយនេះគេគិតថាអាចធ្វើអោយកីឡាករដទៃចាកចេញជាបន្តបន្ទាប់ក៏អាចថាបាន៕