លោក Pep និយាយថា Man City មានសំណាងដែលស្មើ 4-4 ជាមួយ Chelsea ...

អ្នកចាត់ការ Manchester City លោក Pep Guardiola បានប្រាប់ទៅកាន់កូនក្រុមរបស់គាត់ថាមិនបាច់ខ្វល់អំពីលទ្ធផលស្មើ 4-4 ជាមួយ Chelsea នោះទេ ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ បានបន្ថែមទៀតថា Man City មានសំណាងហើយដែលមិនចាញ់ក្នុងការប្រកួតនេះ។

Man City បានឆ្លងកាត់ការប្រកួតដ៏តានតឹងមួយដើម្បីទទួលបានមួយពិន្ទុនៅក្នុងដីរបស់ក្រុមតោខៀវ Chelsea ក្នុងការប្រកួតសប្ដាហ៍ ទី12 នៃក្របខ័ណ្ឌ Premier League ដោយចប់ការប្រកួតក្រុមទាំងពីរស្មើគ្នា 4-4។


Man City ធ្លាប់បានយកឈ្នះបីលើកសម្រាប់ការប្រកួតក្នុងដីទល់នឹងក្រុមម្ចាស់ផ្ទះ ។ ទោះបីជាយ៉ាងណាក៏ដោយ ការពិន័យចុងម៉ោងដែលធ្វើឡើងដោយអតីតកីឡាករ Man City គឺ Cole Palmer បានជួយ Chelsea បញ្ចប់ការប្រកួតដោយស្មើ។

ដោយLiverpool ឈ្នះ 3-0 លើ Brentford ដូច្នេះ Man City  មានតែមួយពិន្ទុនាំមុខគេនៅលើកំពូលតារាង Premier League 2023/2024 សម្រាប់ពេលនេះ។