ឃីម បូរ៉ា លើកឡើងថាកីឡាករឈុត សេរីវ៉ាន់ថង គឺជាកីឡាករដែលខ្លួនពិបាកទប់ទល់បំផុត…

បងប្អូនអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរប្រាកដជាស្គាល់ច្បាស់ចំពោះកីឡាករដែលមានរហ័សនាមថានាគមាសឃីម បូរ៉ា ហើយថ្មីៗនេះបូរ៉ាបានបង្ហើបអំពីកីឡាករមួយរូបដែលខ្លួនពិបាកទប់ទល់បំផុតនៅលើសង្វៀន ដោយកីឡាកររូបនោះមិនមែនជាពេជ្រ សម្បត្តិឡើយ។

យ៉ាងណាមិញបងប្អូនប្រាកដជាឆ្ងល់ហើយ ថាហេតុអ្វីបានជាឃីម បូរ៉ា មិនញញើតចំពោះកីឡាករពេជ្រ សម្បត្តិ បែរជាញញើតជាមួយកីឡាករឈុត សេរីវ៉ាន់ថងទៅវិញ? ពិតណាស់ទាំងសម្បត្តិ វ៉ាន់ថង សុទ្ធសឹងតែជាកីឡាករមានបច្ចេកទេសល្អរៀងៗខ្លួន ក៏ប៉ុន្តែតាមការអោយពីសំណាក់កីឡាករឃីម បូរ៉ា គេបានលើកឡើងថា

 កីឡាករឈុត សេរីវ៉ាន់ថងគឺជាប្រភេទកីឡាករដែលមានមួយចប់ដូចជា បច្ចេកទេសប្រើកែង ជង្គង់ ទាត់ ហើយអ្វីដែឡសំខាន់គឺភាពវៃឆ្លាតក្នុងការបុកថយតែម្ដង ដោយឡែកកីឡាករពេជ្រ សម្បត្តិ វិញគឺជាប្រភេទកីឡាករដែលវៃប្រើកម្លាំងបុកតែមួយច្រក ដោយពឹងផ្អែកលើភាពធន់របស់ខ្លួន ហេតុនេះក្នុងនាមជាកីឡាករគុនខ្មែរដូចគ្នា ការគូរប្រកួតប្រភេទកីឡាករដូចពេជ្រ សម្បត្តិគឺងាយស្រួលយកពិន្ទុជាងប៉ះវ៉ាន់ថង ក៏ប៉ុន្តែយើងក៏ត្រូវប្រុងប្រៀបអោយបានខ្ពស់ផងដែលព្រោះសម្បត្តិមានភាពធន់នឹងកណ្ដាប់ដៃធ្ងន់។

គួរបន្ថែមផងដែលថាទាំងរាហ៊ូមាសឈុត សេរីវ៉ាន់ថង នឹងក្របីព្រៃពេជ្រ សម្បត្តិ អ្នកទាំងពីរសុទ្ធសឹងតែជាកីឡាករដែលឃីម បូរ៉ាធ្លាប់ប៉ះរួចរាល់ហើយ ហេតុនេះទើបគេដឹងច្បាស់អំពីចំណុចខ្លាំងនឹងចំណុចខ្សោយរបស់នាក់ទាំងពីរច្បាស់៕