* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Pep មិនហ៊ានរិះគន់លោកអាជ្ញាកណ្ដាលទេព្រោះមិនចង់ដូច Arteta
លោក Pep Guardiola គ្រូបង្វឹក Manchester City បដិសេធមិនរិះគន់ការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ដែលផ្លុំកញ្ចែរបញ្ចប់ការប្រកួតស្របពេលដែល Man City មានឪកាសរកគ្រាប់បាល់ជ័យជម្នះ ។
ក្រុមមេឃខៀវបានស្មើជាមួយក្រុម Spurs 3-3 ជាមួយនឹងបញ្ហាកើតឡើងនៅចុងបញ្ចប់នៃការប្រកួតនៅពេលដែល Erling Haaland ត្រូវបានប៉ះទង្គិចជាមួយកីឡាករក្រុមភ្ញៀវ ហើយបាល់បានចូលទៅជើងJack Grealish ប៉ុន្តែអាជ្ញាកណ្តាលមិនបានផ្ដ់បាល់ចំណេញទេ ទើបធ្វើឲ្យកីឡាកររបស់ Man City មានករមិនពេញចិត្តជាខ្លាំង ។
នៅពេលអ្នកសារព័ត៌មានសួរលោក Pep Guardiola អំពីពេលនេះ គាត់បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ ដោយសារតែគាត់មិនចង់ធ្វើដូច Mikel Arteta ដែលត្រូវបានចោទប្រកាន់ដោយ FA សម្រាប់ការរិះគន់អាជ្ញាកណ្តាល។