តើក្លឹបបាល់ទាត់ Macarthur Fc អាចបញ្ឈប់ការមិនដែលចាញ់របស់ភ្នំពេពេញក្រោនបានឬមិនបាន?

ជាការពិតក្លឹបបាល់ទាត់ភ្នំពេញក្រោនមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេចាប់តាំងពីរង់បរាជ័យក្រោមថ្វីជើងក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងដោយលទ្ធផល២ទល់និង១ក្នុងពានរង្វាន់ Cambodia Premier League រដូវកាលឆ្នាំ២០២៣-២០២៤។

យ៉ាងណាមិញក្រោយពីបរាជ័យក្នុងដីស្វាយរៀងក្លឹបយក្សរបស់កម្ពុជាភ្នំពេញក្រោនបានបង្ហាញភាពខ្លាំងរបស់ខ្លួនសារជាថ្មីដោយ១០ប្រកួតទាំងក្នុងលីគនិងពានរង្វាន់ AFC Cup ភ្នំពេញក្រោនមិនដែលស្គាល់ពាក្យចាញ់ឬស្មើឡើយ ពោលគឺទទួលបានជ័យជន្នះទាំង១០ប្រកួតចុងក្រោយនេះតែម្ដង។

ទោះបីជាយ៉ាងណាក៏ដោយប្រកួតទី១១របស់ភ្នំពេញគឺនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ខែតុលាឆ្នាំ២០២៣ខាងមុខនេះ ខណៈការប្រកួតនោះភ្នំពេញក្រោនត្រូវទទួលក្រុមខ្លាំងរបស់អូស្រ្តាលី Macarthur Fc ក្នុងពានរង្វាន់ AFC Cup 2023-2024។
 
ដោយឡែកបើយោងស្ថិតិការប្រកួតកន្លងមករបស់ភ្នំពេញក្រោនអ្វីៗហាក់កាន់តែប្រសើរឡើងពីមួយប្រកួតទៅមួយប្រកួត ខណៈក្លឹបបាល់ទាត់ Macarthur Fc គឺជាបេក្ខភាពដែលត្រូវចូលខ្លួនមកបញ្ឈប់ការមិនដែលស្គាល់ពាក្យថាចាញ់របស់ភ្នំពេញក្រោន។
 
យ៉ាងណាក្ដីពីរប្រកួតចុងក្រោយរបស់ក្លឹបបាល់ទាត់ Macarthur Fc ក្នុងពានរង្វាន់ AFC Cup គេបានយកឈ្នះ Cebu Fc របស់ហ្វីលីពីន ដោយលទ្ធផល ៨ទល់និ២ និងបន្តយកឈ្នះក្រុមខ្លាំងរបស់មីយ៉ាន់ម៉ា Shan United ដោយលទ្ធផល៣ទល់និង០ផងដែលមុនជួនភ្នំពេញក្រោននៅថ្ងៃទី២៦ខាងមុខ។

គួរបន្ថែមផងដែលថា១០ប្រកួតចុងក្រោយរបស់ភ្នំពេញក្រោនរួមមាន៖
យកឈ្នះ Young Elephant របស់ឡាវ ៣ទល់និង០
យកឈ្នះ Tampines Rovers របស់សង្ហបុរី ៣ទល់និង២
យកឈ្នះ ណាហ្គាវើល៍ ៣ទល់និង២
យកឈ្នះ ក្លឹបបាល់ទាត់ក្រសួងមហាផ្ទៃ ១ទល់និង០
យកឈ្នះ វិសាខា ១ទល់និង០
យកឈ្នះ Cebu FC របស់ហ្វីលីពីន ៣ទល់និង០
យកឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ៤ទល់និង២
យកឈ្នះ អង្គរថាយហ្គឺរ ៣ទល់និង០
យកឈ្នះ Shan United របស់មីយ៉ាន់ម៉ា ៤ទល់និង០
និងចុងក្រោយយកឈ្នះក្លឹបបាល់ទាត់ ព្រៃវែង អែហ្វស៊ី ដោយលទ្ធផល ៣ទល់និង១ ក្នុងកីឡដ្ថាន Smart RSN ផងដែរ៕