* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លឹបកាំភ្លើងធំ Arsenal បាត់បង់ទាំងពានលីគថែមទាំងចាញ់ចិត្ត Cristiano ទៅទៀត…
ទីបំផុតម្ចាស់ជើងឯកលីគកំពូលអង់គ្លេសរដូវកាលឆ្នាំ២០២៣-២០២៤បានរកឃើញជាផ្លូវកាលហើយ ពោលគឺក្លឹបមេឃខៀវ Manchester City គឺជាអ្នកការពារតំណែងជើងឯក ដែលនេះដូចទៅនឹងដែល Cristiano Ronaldo បានទោះទាយកាលពីពេលកន្លងទៅ។
យ៉ាងណាមិញក្ដីសង្ឃឹមដែលអ្នកគាំទ្រក្លឹបកាំភ្លើងធំ Arsenal ចង់ឈ្នះទាំងពានរង្វាន់ English Premier League និងចង់ឈ្នះចិត្ត CR7 បានក្លាយជាសូន្យបន្ទាប់ពីក្លឹបមេឃខៀវយកឈ្នះក្លឹបញញួរយក្ស West Ham United ក្នុងលទ្ធផល៣ទល់និង១។
ទោះបីជាយ៉ាងបើយើងរំលឹកបន្តិចទៅមុនពេលការប្រកួតមកដល់ Cristaino Ronaldo បាននិយាយថា “ Arsenal មិនទាន់អាចឈ្នះពានរង្វាន់លីគកំពូលអង់គ្លេសរដូវកាលនេះបានទេ បន្តទៅមុខទៀតក៏មិនប្រាកដថាឈ្នះឈ្នះពានកំពូលរបស់អង់គ្លេសមួយនេះបានដែរ ”។
គួរបន្ថែមផងដែលការលើកឡើងរបស់កីឡាករសញ្ជាតិទ័រទុយហ្គាលខាងលើបានដុតចិត្តអ្នកគាំទ្រក្លឹបកាំភ្លើងធំជាខ្លាំង ក៏ប៉ុន្តែលទ្ធផលចុងក្រោយក្លឹបកាំភ្លើង Arsenal មិនអាចជួយអោយអ្នកគាំទ្រក្លឹបម្ចាស់ចិត្ត Ronaldo បានដដែរ ព្រោះហេតុផលក្លឹបមេឃខៀវ Man City មានភាគរយចំណេញច្រើនជាងក្លឹបម្ចាស់ដី Emirate Stadium ៕