Haaland និង Messi មានពិន្ទុស្មើគ្នាប៉ុន្តែហេតុអ្វីបានជាសម្រេចឲ្យ Messi ជាអ្នកឈ្នះពានកីឡាករល្អបំផុតប្រចាំឆ្នាំ

លទ្ធផលនៃការបោះឆ្នោត Lionel Messi និង Erling Haaland ទទួលបាន៤៨សំឡេងស្មើគ្នាដែលជាការបោះឆ្នោតពីគ្រូបង្វឹកបាល់ទាត់ជម្រើសជាតិ ប្រធានក្រុមជម្រើសជាតិ អ្នកសារព័ត៌មានកីឡាតំណាងប្រទេស និងអ្នកគាំទ្រទូទាំងពិភពលោក។

សំណួរសួរថាកីឡាករទាំងពីរមានសារសំឡេងនៃការបោះឆ្នោតស្មើគ្នាប៉ុន្តែហេតុអ្វីបានជា Messi ឈ្នះ Haaland ??

ចំម្លើយនោះគឺបន្ទាប់ពីសារសំឡេងបោះឆ្នោតរបស់កីឡាករទាំងពីរមាន ៤៨ស្មើគ្នាគណៈកម្មការរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិបានគិតលើសំឡេងបោះឆ្នោតរបស់ប្រធានក្រុមបាល់ទាត់ជម្រើសជាតិទូទាំងពិភពលោកវិញដោយ Lionel Messi ទទួលបានច្រើនជាង Haaland ទើបត្រូវបានផ្តល់ឲ្យឈ្នះពានរង្វាន់ The FIFA Men’s Player 2023។