មកស្គាល់អត្តពលិក៤រូបដែលមិនមែនជាកីឡាករបាល់ទាត់តែប្រើស្ទាយអបអរតាម CR7…

រឿងពិតឥតប្រកែកបានក្នុងពិភពបាល់ទាត់កីឡាករម្នាក់ៗតែងតែមាននិមិត្តរូបក្នុងដួងចិត្ត ដោយយើងអាចដឹងថាបរណាជាអ្នកគាំទ្រកីឡាកររូបណាបានតាមរយៈការប្រើស្ទាយអបអរគ្រាប់បាល់ឬតាមការរៀបចំខ្លួនជាដើម។ ទោះយ៉ាងដូចជាកីឡាករវ័យក្មេងសញ្ជាតិអាហ្សង់ទីន Alejandro Garnacho កាលពីពេលកន្លងទៅគេតែងតែបង្ហាញអោយមហាជនដឹងថារូបគេគឺជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ Cristiano Ronaldo តាមរយៈការប្រើស្ទាយអបអរគ្រាប់បាល់របស់គេឬគ្រាប់បាល់របស់មិត្តរួមក្រុមផងដែរ។

យ៉ាងណាមិញដោយឡែកអត្តពលិក៤រូបនេះវិញមិនមែនជាកីឡាករបាល់ទាត់ឡើយក៏ប៉ុន្តែស្ទើរគ្រប់ពេលដែលទទួលបានជ័យជំនះ អ្នកទាំង៤នោះតែងតែបង្ហាញស្ទាយអបអរជ័យជម្នះរបស់ខ្លួនតាម Cristiano Ronaldo គម្របាត់ណាស់ ដែលនេះស្ដែងអោយឃើញថានិមិត្តរូបក្នុងដួងចិត្តគេ CR7 បើទោះបីមិនមែនជាកីឡាករបាល់ដូចគ្នាក៏ដោយ។

ទោះបីជាយ៉ាងណាក៏ដោយអត្តពលិកដែលប្រើស្ទាយអបអរជ័យជម្នះតាម CR7 ទាំង៤រូបនោះមានដូចជា៖
ទី៤ លោក Odell Beckham Jr ដែលគេស្គាល់ថាជាកីឡាករបាល់អោបដ៏ល្បីល្បាញមួយរូបសញ្ជាតិអាមេរិក បុរសម្នាក់នេះមិនត្រឹមតែធ្លាប់ប្រើស្ទាយអបអរតាម Cristiano Ronaldo ក្នុងអំឡុងឆ្នាំ២០១៥នោះទេ គេក៏ធ្លាប់ជួបជជែកជាមួយ Cr7 ក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញថែមទៀតផង។

ទី៣ កីឡាករអ្នកប្រយុទ្ធ UFC Manel Kape បានប្រើស្ទាយអបអរតាម CR7 ក្នុងជ័យជម្នះដែលផ្ដួលកីឡាករ Zhalgas Zhumagulov អោយសន្លប់ដោយកណ្ដាប់ដៃរបសខ្លួនកាលពីពេលកន្លងទៅ។
ទី២ លោក Fabio Quartararo ដែលជាកីឡាករប្រណាំងម៉ូតូ Monster Energy Yamaha ដ៏ល្បីល្បាញមួយរូបរូបសញ្ជាតិបារាំងក៏ធ្លាប់ប្រើស្ទាយអបអរជ័យជម្នះរបស់ខ្លួនតាម CR7 ផងដែរក្នុងអំឡុងឆ្នាំ២០២១។

ទី១ លោក Mohammed Siraj ដែលគេស្គាល់ថាជាកីឡាករ Cricket សញ្ជាតិឥណ្ឌា លោក Siraj ក៏ត្រូវបានគេដឹងផងដែរថាលោកគឺជាអ្នកគាំទ្ររបស់ CR7 យ៉ាងពិតប្រកដ ព្រោះកាលពីពេលកន្លងទៅលោក Mohammed Siraj ក៏ធ្លាប់ប្រើស្ទាយអបអរជម្នះតាម Cristiano Ronaldo ផងដែរ៕