* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ថៃជាក្រុមអាស៊ានដំបូងគេអាចយកបានពិន្ទុនៅពានរង្វាន់ AFC Asain Cup2023 ខណៈក្រុមដទៃ…
ការប្រកួតព្រឹត្តិការណ៍ AFC Asian Cup 2023 ធ្វើឡើងក្នុងប្រទេសកាតា មានសមាសភាពក្រុមជម្រើសជាតិដែលចូលរួមសរុបចំនួន២៤ក្រុម ហើយក្រុមទាំង២៤នោះក៏មានសមាសភាពក្រុមដែលចេញពីតំបន់អាស៊ានទៅចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះចំនួន៤ផងដែរ ក្នុងនោះមានដូចជាក្រុមជម្រើសជាតិថៃ, វៀតណាម, ឥណ្ឌូនេស៊ី, និងក្រុមជម្រើសជាតិម៉ាឡេស៊ីផងដែរ។
យ៉ាងណាមិញមាន៣ក្នុងចំណោម៤ក្រុមក្នុងតំបន់អាស៊ានដែលចូលរួមព្រឹត្តិការណ៍នេះ គឺបរាជ័យក្នុងការប្រកួតដំបូងទាំងអស់ ពោលមានតែក្រុមជម្រើសជាតិថៃប៉ុនណ្ណោះដែលអាចរកបាន៣ពិន្ទុពីការប្រកួតដំបូង ហេតុនេះថៃជាក្រុមជម្រើសជាតិតែមួយគត់ដែលអាចរកជ័យជន្នះបានសម្រាប់ការប្រកួតដំបូងក្នុងនាមជាក្រុមដែលចេញពីតំបន់អាស៊ី។
ទោះបីជាយ៉ាងណាក៏ដោយសម្រាប់ក្រុមជម្រើសជាតិទាំងបីដែលរងបរាជ័យប្រកួតដំបូងក្នុងព្រឹត្តិការណ៍ AFC Asian Cup រួមមានក្រុមជម្រើសជាតិវៀតណាមរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិជប៉ុនដោយលទ្ធផល៤ទល់និង២ រីឯម៉ាឡេស៊ីរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិហ្សក់ដានីដោយលទ្ធផល៤ទល់និង០ ខណៈដែលក្រុមខ្លាំងជម្រើសជាតិឥណ្ឌូនេស៊ីក៏រងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិអ៊ីរ៉ាក់ដោយលទ្ធផល៣ទល់និង១ផងដែរ។
ដោយឡែកក្រុមជម្រើសជាតិថៃវិញសម្រាប់ការប្រកួតដំបូងគេបានយកឈ្នះទៅលើក្រុមជម្រើសជាតិកៀហ្ស៊ីស៊ីស្ថាន ដោយលទ្ធផល២ទល់និង០ ឈរនៅលេខរៀងទី១ជាបណ្ដោះអាសន្តផងដែលក្នុងពូល F៕