* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
បងប្អូនអោយប៉ុន្មានពិន្ទុសម្រាប់កីឡាករវ័យក្មេងជាងគេក្នុងព្រឹត្តិការណ៍ EURO ម្នាក់នេះ...
Lamine Yamal អាចនិយាយបានថាជាកីឡាករដ៏សំខាន់មួយរូបក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ ដោយរូបគេក៏ជាកីឡាករដែឡមានវ័យក្មេងក្មេងជាងគេផងដែលក្នុងព្រឹត្តិការណ៍ EURO ២០២៤ នាប្រទេសអាល្លឺម៉ង់នេះ។
យ៉ាងណាមិញក្រោយជួយក្រុមជម្រើសជាតិរបស់ខ្លួនយកឈ្នះក្រូអាតដោយលទ្ធផល៣ទល់និង០ សម្រាប់ការប្រកួតដំបូងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ UEFA EURO ២០២៤ Lamine Yamal បង្ហាញខ្លួន៨៦នាទីលើទីលាន យុវជនវ័យក្មេងរូបនេះធ្វើបានយ៉ាងល្អថែមទាំងបញ្ជូនបាល់អោយរាមច្បង Daniel Carvajal សម្រេចគ្រាប់បាល់ទី៣អោយក្រុមជម្រើសជាតិអេស្ប៉ាញថែមទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយបច្ចុប្បន្នកីឡាករវ័យក្មេងដែលមកពីក្លឹបអ្នកមានបុណ្យ FC Barcelona រូបនេះមានវ័យត្រឹមតែ ១៦ឆ្នាំនិង៣៣៨ថ្ងៃប៉ុនណ្ណោះ ដែលជាកីឡាករក្មេងជាងគេបង្អស់ក្នុងព្រឹត្តិការណ៍ EURO ២០២៤នេះ។
គួរបន្ថែមផងដែលថាក្រៅពីបង្ហាញទម្រងលេងបានយ៉ាងល្អសម្រាប់ការប្រកួតដំបូងក្នុងព្រឹត្តិការណ៍ EURO យុវជនវ័យ១៦ឆ្នាំរូបនេះ ក៏បានបំបែកកំណត់ត្រារបស់កីឡាករប៉ូឡូញ Kacper Kozlowski ក្នុងនាមជាកីឡាករដែលមានក្មេងជាងគេក្នុងព្រឹត្តិការណ៍ UEFA EURO ពោលកាលពី EURO ឆ្នាំ២០២០ Kacper Kozlowski ជាប់ជាកីឡាករដែលមានវ័យក្មេងជាងគេដោយគ្រានោះរូបគេមានវ័យ ១៧ឆ្នាំនិង២៤៦ថ្ងៃផងដែរ៕