* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Arsenal ច្រានចោលសំណើខ្ចី Aaron Ramsdale ពីក្រុមមកពីហូឡង់
Arsenal ត្រូវបានគេរាយការណ៍ថាបានបដិសេធសំណើខ្ចីពី Ajax សម្រាប់អ្នកចាំទី Aaron Ramsdale ។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានធ្លាក់ទម្រង់លេងបន្ទាប់ពីការមកដល់របស់ David Raya ដោយ Arsenal ខ្ចីជើងដំបូងក្នុងឆ្នាំ 2023 ជាមួយនឹងកិច្ចព្រមព្រៀងទិញដាច់នៅរដូវក្តៅនេះ។

ពិតណាស់អ្នកចាំទីអង់គ្លេសរូបនេះបានដើរតួយ៉ាងសំខាន់ក្នុងការគ្រងតំណែងជើងឯក Premier League របស់ពួកគេក្នុងឆ្នាំ 2022-23- 14clean sheets ក្នុង 38 ប្រកួត ខណៈដែលក្រុមកាំភ្លើងធំបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 ។

ចាប់តាំងពីអ្នកចាំទីសញ្ជាតិអេស្ប៉ាញមកដល់នឹងក្លាយជាដៃឬី១ Ramsdale បានបង្ហាញខ្លួនត្រឹមតែ 11ប្រកួតប៉ុណ្ណោះ ក្នុងការប្រកួតកាលពីរដូវកាលមុន ដោយរក្សា Clean Sheet បីដង ហេតុនេះហើយបានជំរុញឱ្យមានរបាយការណ៍ពី ការចាកចេញរបស់គាត់នៅរដូវក្តៅនេះ ។