Kobbie Mainoo ​ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិឈុតធំអង់គ្លេសជាលើកដំបូង

Gareth Southgate អ្នកចាត់ការ ទូទៅ ក្រុមជម្រើសជាតិអង់គ្លេស បានសម្រេចចិត្តដាក់បញ្ចូលឈ្មោះ Kobbie Mainooដែលជាខ្សែបម្រើដែលកំពុងឡើងជើង របស់ក្រុម Manchester United ទៅក្នុងក្រុមជម្រើសជាតិឈុតធំអង់គ្លេសជា​លើកដំបូង។

ខ្សែ​បម្រើ​របស់​បិសាច​ក្រហម​បាន​ក្លាយ​ជា​កីឡាករ​សំខាន់​សម្រាប់​ក្លឹប​ក្នុង​ពេល​ថ្មីៗ​នេះ។ ប៉ុន្តែ​ដំបូង​ឡើយ​មិន​មាន​ឈ្មោះ​ក្នុង​ក្រុម​នៅ​ក្នុង​ការ​ប្រកាស​ចុង​ក្រោយ​នៃ​ក្រុម​សំខាន់​របស់ តោកំណាចអង់គ្លេសទេ។ គាត់ត្រូវបានគេហៅទៅកាន់ក្រុម U21 ដែលលោក Southgate បានសារភាពថា  Mainoo បានបង្ហាញទម្រង់លេងយ៉ាងល្អ។

ប៉ុន្តែ​បន្ទាប់​ពី​មាន​ការ​ទាម​ទារ​ជា​ច្រើន​ទើប​កីឡាករវ័យ​១៨​ឆ្នាំ​រូប​នេះ​ត្រៀម​ខ្លួន​ចូល​រួម​ក្រុម​ជម្រើស​ជាតិ​តោកំណាចអង់គ្លេសឈុតធំ ​។ ជាពិសេសនៅក្នុងការប្រកួតចុងក្រោយដែលគាត់បានបង្ហាញពីទម្រង់លេងដ៏ល្អ និងបានជួយដឹកនាំ Manchester United បានយកឈ្នះ Liverpool ក្នុងលទ្ធផល 4-3 ក្នុង FA Cup ដែលធ្វើឱ្យ Southgate សម្រេចចិត្តផ្តល់ឱកាសឱ្យគាត់ចូលរួមក្រុមធំរបស់ តោកំណាចអង់គ្លេស ។ តារា​ដែល​កំពុង​ឡើង​ថ្លៃ​រូប​នេះ​បាន​រាយការណ៍​រួច​ហើយ​សម្រាប់​កាតព្វកិច្ច​រួម​ជា​មួយ​នឹង​កីឡាករ ២៥ នាក់​ដែល​នៅ​សល់។

សម្រាប់ Kobbie Mainoo ដែលធ្លាប់លេងជាមួយក្រុមជម្រើសជាតិអង់គ្លេសនៅកម្រិត U17, U18 និង U19 នឹងចូលរួមជាមួយក្រុមជម្រើសជាតិឈុតធំក្នុងកម្មវិធីកម្តៅសាច់ដុំជាមួយប្រេស៊ីលនៅយប់ថ្ងៃទី ២៣ ខែមីនា និងបែលហ្សិកនៅយប់ថ្ងៃទី ២៧ ខែមីនា។