* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវការឈ្នះម៉ិកស៊ិកជាដាច់ខាត ដើម្បីឡើងទៅកាន់ជុំបន្ទាប់......
ក្រុមជម្រើសជាតិពពកសអាហ្សង់ទីន នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិម៉ិកស៊ិក ក្នុងការប្រកួតពូល C ជុំទី២ នៃព្រឹត្តិការណ៍ FIFA World Cup 2022 នៅកីឡដ្ឋាន Lusail Stadium នាវេលាម៉ោង 2:00 រំលងអាធ្រាត ។

ខណះដែលក្រុមជម្រើសជាតិពពកសអាហ្សង់ទីនត្រូវការឈ្នះជាដាច់ខាត ដើម្បីឡើងទៅកាន់ជុំបន្ទាប់ បន្ទាប់ពីបានរងបរាជ័យនៅក្នុងជំនួបបើកឆាកជាមួយក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ២ទល់នឹង១ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។
សម្រាប់ក្រុមជម្រើសជាតិទាំងពីរជួបគ្នា៤ លើកចុងក្រោយ ក្រុមជម្រើសជាតិម៉ិកស៊ិកមិនដែលយកឈ្នះអាហ្សង់ទីនទេ ពោលគឺអាហ្សង់ទីនឈ្នះបីប្រកួត នឹងស្មើមួយប្រកួត។