កីឡាករនី វីរ៉ាផា បង្ហាញចំណាប់អារម្មណ៍បែបនេះមុនជួបជើងខ្លាំងចិនលើសង្វៀន…

អ្នកលេងគុនខ្មែរនី វីរ៉ាផា ដែលគ្រប់គ្នានិយមហៅឈ្មោះក្រៅថាមេឆាន ពេលនេះកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រគុនខ្មែរស្ទើរគ្រប់វ័យ ព្រោះតាមដឹងកូនសិស្សសំណព្វរបស់លោកគ្រូ​ Ricky រូបនេះពុំទាន់ស្គាល់ពាក្យបរាជ័យឡើងក្នុងការប្រកួតគូអន្តរជាតិ។

យ៉ាងណាមិញនៅថ្ងៃទី១៦ខែមេសាខាងមុខនេះ អ្នកលេងគុនខ្មែរនី​ វីរ៉ាផា ក៏មានការរៀបចំអោយជួបជើងខ្លាំងចិនមួយរូបដែលមានឈ្មោះថា យី រ៉ៃ ក្នុងកម្មវិធី Wurkz សេនាគុនខ្មែរយ័ន្ត៨ទិស។

ទោះបីជាយ៉ាងណាក៏ដោយមុនការប្រកួតមកដល់មេឆានបានថ្លែងក្នុងបទសម្ភាស៍មួយថា ខ្លួនមានការព្រួយបារម្ភណាស់ដែលចំពោះកីឡាករចិនរូបនេះ ព្រោះតាមដឹងកីឡាករចិនខាងលើគឺជាម្ចាស់ការពារខ្សែក្រវ៉ាត់ ISKA ពីរជំនាន់ ហើយលើសពីនោះទៅទៀតគ្នាក៏បានដឹងដែលថាកីឡាករ យី រ៉ៃ គេ​គឺល្អដៃ ក៏ប៉ុន្តែមេឆានបានបន្តថាខ្លួនចង់ជួបកីឡាករដែលមានកម្រិតល្អៗបែបនេះដើម្បីបញ្ជាក់ពីសមត្ថភាពរបស់ខ្លួនថានៅកម្រិតណា។

គួរបន្ថែមផងដែលថាសម្រាប់ការប្រកួតគឺនិងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ខណៈទីតាំងនៃការប្រកួតគឺនឹងត្រូវធ្វើឡើងនៅភូមិក្រោក្របី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធ៍សាត់៕