Kylian Mbappe លើកឡើងទៅកាន់អ្នកគាំទ្របែបនេះក្នុងមុនខ្លួនចាកចេញ…

រឿងដ៏កម្រណាស់ដែលកីឡាករដ៏ល្បីល្បាញសញ្ជាតិបារាំងចេញសារទៅកាន់អ្នកគាំទ្រមុនខ្លួនចាកចេញពីក្លឹបម្ចាស់ដី Parc des Princes នាដំណាច់រដូវកាលនេះ។

យ៉ាងណាមិញពាក្យសម្ដីដែល Kylian Mbappe លើកឡើងទៅកាន់អ្នកគាំទ្រលោកបាននិយាយថា “ សួស្តីអ្នកទាំងអស់គ្នា ខ្ញុំគឺ Kylian ខ្ញុំចង់និយាយទៅកាន់អ្នកទាំងអស់គ្នាថា វាជាឆ្នាំចុងក្រោយរបស់ខ្ញុំនៅ Paris Saint-Germain ហើយ។
 
ខ្ញុំនឹងមិនបន្តកិច្ចសន្យារបស់ខ្ញុំទេ ហើយការផ្សងព្រេងនឹងបញ្ចប់ក្នុងរយៈពេលពីរបីសប្តាហ៍ទៀត។ ខ្ញុំនឹងលេងការប្រកួតចុងក្រោយរបស់ខ្ញុំនៅ Parc des Princes នៅថ្ងៃអាទិត្យនេះ។ អរគុណអ្នកទាំងអស់គ្នា។ ខ្ញុំសង្ឃឹមថាយើងនឹងបញ្ចប់ឆ្នាំនេះជាមួយនឹងពានរង្វាន់ចុងក្រោយ។ ពួកយើងនឹងមានពេលវេលាល្អៗសម្រាប់អ្វីដែលនៅសេសសល់ ហើយជឿថាអ្នកនឹងស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំជារៀងរហូត។ អរគុណ Paris Saint-Germain ”។

គួរបន្ថែមផងដែលថា Kylian Mbappe ត្រូវបានសារពត៌មានធំៗមួយចំនួនផ្សាភ្ជាប់ថារូបគេអាចនឹងចូលរួមជាមួយក្លឹបអធិរាជស Real Madrid ដោយហេតុរូបគេក៏ជាគឺជាអ្នកគាំទ្រក្លឹបអធិរាជសមួយរូបដែរ ហើយកន្លងមករូបគេក៏ធ្លាប់បង្ហើបចំណាប់អារម្មណ៍ក្នុងការទៅរួមរស់ជាមួយក្លឹបអធិរាជសរ Real Madrid ផងដែរ៕