* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Gernacho បានចាកំណត់ត្រាថ្មីមួយក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសរដូវកាលនេះ…
ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអាហ្សង់ទីនរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Alejandro Gernacho រដូវកាលនេះអាចនិយាយបានថាជារដូវកាលដែលរូបគេពេញចិត្តទោះក្លឹបបិសាចក្រហមមិនបានឈរក្នុងចំណាប់ថ្នាក់មួយល្អដូចក្លឹបធំៗដទៃក៏ពិតមែន តែយ៉ាងហោចណាស់ក៏មានកីឡាករជាប់កំណត់ត្រាអ្នកទាត់បញ្ចូលទីបានល្អបំផុតក្នុងក្របខណ្ឌ English Premier League រដូវកាលនេះផងដែរ។
យ៉ាងណាមិញខ្សែប្រយុទ្ធម្ចាស់អាវលេខ១៧របស់ Man United កីឡាករ Alejandro Gernacho គឺជាម្ចាស់កំណត់ត្រាគ្រាប់បាល់ល្អជាងគេ ដោយគ្រាប់បាល់នោះប្អូនប្រហែលជាចាំក្នុងជំនួបជាមួយក្លឹបបាល់ទាត់ស្ករគ្រាប់ Everton
ហើយ Gernacho បានរកគ្រាប់បាល់ដោយការទាត់បកចេក ខណៈការប្រកួតនោះក្លឹបបិសាចក្រហមបានយកឈ្នះទៅលើក្លឹបបាល់ទាត់ស្ករគ្រាប់ Everton ដោយលទ្ធផល៣ទល់និង០ផងដែរ។
គួរបន្ថែមផងដែលថាក្នុងរដូវកាលឆ្នាំ២០២៣-២០២៤នេះខ្សែប្រយុទ្ធវ័យក្មេង Alejandro Gernacho បង្ហាញខ្លួនស្ទើរគ្រប់ការប្រកួតតែម្ដង ដែលបង្ហាញអោយឃើញថា Gernacho ទទួលបានទំនុកចិត្តពេញលេញហើយពីគ្រូបង្គោលលោក Erik Ten Hag៕