Anthony Elanga បង្ហើបថាការចាកចេញរបស់ខ្លួនពីជំរំបិសាចក្រហមមិនមែនដោយសារ…

កីឡាករអន្តរជាតិស៊ុយអែតដែលជាអតីតកីឡាកររបស់ក្លឹប Manchester United កីឡាករ Anthony Elanga បានបង្ហាញអំពីហេតុផលនៅពីក្រោយការចាកចេញរបស់គាត់ពីក្លឹបបិសាចក្រហមកាលពីរដូវក្តៅមុន ទៅចូលរួមជាមួយក្លឹបបាល់ទាត់ Nothingham Forest ។

យ៉ាងណាក្ដីក្នុងរឿងនេះ Elanga បានថ្លែងប្រាប់ Soccer News បែបនេះថា “ ខ្ញុំចាកចេញដោយសារតែមិនសូវមានពេលបានចូលលេងសម្រាប់ Manchester United ខ្ញុំសារភាពថា Erik ten Hag មិនមែនជាកត្តាដែលធ្វើឱ្យខ្ញុំចាកចេញពី United នោះទេ ផ្ទុយទៅវិញខ្ញុំចង់តែចង់ស្វែងរកកន្លែងដែលសាក់សមសម្រាប់ដុះខាត់សម្ថតភាពបន្ថែមតែប៉ុនណ្ណោះ ”។

គួរបន្ថែមផងដែលខ្សែប្រយុទ្ធវ័យ២១ឆ្នាំ Anthony Elanga បានរួមចំណែករកគ្រាប់បាល់បានចំនួន៥ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៦លើកផងដែលក្នុងការបង្ហាញខ្លួន 23 ប្រកួតក្នុងលីកសម្រាប់ក្រុម Forest ៕