* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តើបងប្អូនដឹងទេថាការប្រកួតដណ្ដើមលេខ៣ក្នុងព្រឹត្តិការណ៍ EURO លែងមានតាំងពី...
ពិតណាស់ក្នុងព្រឹត្តិការណ៍ EUFA EURO ក្រុមជម្រើសជាតិណាមួយដែលបរាជ័យក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺមានន័យថាអស់ភារកិច្ចក្នុងព្រឹត្តិការណ៍មួយនេះហើយ ព្រោះ UEFA EURO បានលុបការប្រកួតដណ្ដើមចំណាប់ថ្នាក់លេខ៣តាំងពីឆ្នាំ១៩៨០មកម្លេះ។
យ៉ាងណាមិញបងប្អូនអានមិនប្រឡំនោះទេ ព្រឹត្តិការណ៍ EURO ពិតជាមិនមានការប្រកួតដណ្ដើមចំណាប់ថ្នាក់លេខ៣ឬយើងហៅថាការប្រកួតដណ្ដើមមេដាយសំរឹទ្ធតាំងពីឆ្នាំ១៩៨០ ពិតមែន។
យ៉ាងណាក្ដីក្រុមជម្រើសជាតិដែលបានឈ្នះមេដាយសំរឹទ្ធចុងក្រោយគឺបានទៅលើក្រុមជម្រើសជាតិឆេកូស្លូវ៉ាគី គ្រានោះអ៊ីតាលីបានរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិឆេកូស្លូវ៉ាគី ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ហើយចាប់តាំងពេលនោះមក UEFA ក៏បានលុបចោលតាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ន។
គួរបន្ថែមផងដែល UEFA បានរៀបចំអោយមានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ចាប់ពីឆ្នាំ១៩៦០ ដល់ឆ្នាំ ១៩៨០ ប៉ុន្តែចាប់តាំងពីឆ្នាំ ១៩៨៤ មកមិនមានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ នៅ Euros ទៀតនោះទេ ដោយឡែកហេតុដែល UEFA សម្រេចលុបចោលការប្រកួតដណ្ដើមចំណាប់លេខ៣ក៏មិនមានប្រភពណាមួយបញ្ជាក់ច្បាស់ការថាដោយហេតុអ្វីនោះដែលគ្រប់យ៉ាងច្បាស់ការលុះត្រាណាតែ UEFA ធ្វើសេចក្ដីប្រកាសទើបយើងអាចយកជាការបាន៕