* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Saka អាចនឹងអវត្តមានប្រកួតទល់នឹង Manchester City ដោយសារ...
អ្នកចាត់ការក្រុមកាំភ្លើងធំនៅតែមិនប្រាកដថាខ្សែប្រយុទ្ធដ៏មានទេពកោសល្យរូបនេះនឹងត្រៀមខ្លួនចូលទីលានក្នុងការប្រកួតក្នុងដីជាមួយក្រុមមេឃខៀវ Man City។
លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បាននិយាយថាគាត់នៅតែមិនប្រាកដថាតើខ្សែបម្រើស្លាប Bukayo Saka នឹងបានចូលរួមាករប្រកួតលេងទល់នឹង Manchester City ឬអត់។
ខ្សែប្រយុទ្ធអង់គ្លេសបានរងរបួសក្នុងការប្រកួតវគ្គចែកពូល UEFA Champions League ដែលក្រុមកាំភ្លើងធំបានចាញ់ Lens ក្នុងលទ្ធផល 1-2 កាលពីថ្ងៃអង្គារ។ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយជាច្រើនរំពឹងថាគាត់នឹងសមនឹងពេលវេលាសម្រាប់ការប្រកួតជាមួយក្រុមមេឃខៀវ Man Cityប៉ុន្តែគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញមិនទាន់បញ្ជាក់ពីរឿងនេះនៅឡើយទេ។