* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លឹបបាល់ទាត់ភ្នំពេញក្រោនប្រកាសការមកដល់របស់សមាជិកថ្មីខណៈដែល...
ស្ថិតក្នុងទីផ្សារដោះដូកីឡាករក្នុងប្រទេសកម្ពុជាកំពុងតែក្ដៅគគុក ក្លឹបបាល់ទាត់ភ្នំពេញក្រោនដែលយើងស្គាល់ថាជាក្រុមខ្លាំងមួយរបស់កម្ពុជា បានប្រកាសជាផ្លូវកាលអំពីវត្តមាននៃការមកដល់របស់កីឡាករកូតាអាស៊ាន
សញ្ជាតិមីយ៉ាន់ម៉ា SOE MOE KYAW ដើម្បីជាកិច្ចត្រៀមខ្លួនសម្រាប់រដូវកាលថ្មីនៃលីគកំពូលកម្ពុជា២០២៣-២០២៤។
យ៉ាងណាមិញក្រោយពីក្លឹបយក្សភ្នំពេញក្រោនបើកមុខខ្សែការពារថ្មីរបស់ខ្លួនដែលជាកូតាកីឡាករអាស៊ានរួចរាល់ ក្លឹបបាល់ណាហ្គាលដ៍ក៏ត្រូវបានមហាជនដាក់ការសង្ស័យថានិងអាចនាំចូលសមាជិកថ្មីដែលជាកីឡាករកូតាអាស៊ានដូចគ្នា គឺកីឡាករ Ramadhan Sananta
និងកីឡាករ Rafli Mursalim ដែលជាសរសៃឈាមរបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី។
ទោះបីជាយ៉ាងណាក៏ដោយទាំងយុវជនវ័យក្មេងរបស់ឥណ្ឌូនេស៊ី Sananta និងកីឡាកររាមច្បង Rafli Mursalim កំពុងស្ថិតនៅក្នុងការស្រពិចស្រពិលនៅឡើយ ពុំទាន់មានប្រភពណាមួយបញ្ជាក់ថាណាហ្គាលដ៍និងនាំចូលសមាជិកថ្មីកូតាកីឡាករអាស៊ានរូបណាឡើយ។
គួរបន្ថែមផងដែលថាប្រភពជិតស្និតមួយបានផ្ដល់សញ្ញាវិជ្ជមានថាកីឡាករ ជម្រើសជាតិឥណ្ឌូនេស៊ី Rafli Mursalim អាចនិងក្លាយជាសមាជិកកូតាកីឡាករអាស៊ានដែលណាហ្គាលដ៍សម្រេចនាំយកមករួមក្រុមសម្រាប់រដូវថ្មីនៃលីគកំពូលកម្ពុជាឆ្នាំ២០២៣-២០២៤នេះ៕