* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អតីតកីឡាកររបស់ក្លឹប PSG រូបនេះហ៊ាននិយាយចំៗថាការឈ្នះ Ballon D’or របស់ Messi គឺ…
ការឈ្នះ Ballon D’or លើកទី៨របស់ Messi បានក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ ក្រោយលេចមុខកីឡាករបាល់ទាត់ល្បីៗក៏ដូចជាគ្រូបង្វឹកមួយចំនួនតូចគិតថាជាការរៀបចំទុកមុន ព្រោះកាលពីពេលកន្លងមកមានសារពត៌មានល្បីជាច្រើនបានចុះផ្សាយថា Lionel Messi គឺជាអ្នកឈ្នះ Ballon D’or ឆ្នាំ២០២៣រួចបាត់ទៅហើយ។
យ៉ាងណាមិញក្នុងរឿងនេះអតីតកីឡាកររបស់ក្លឹបបាល់ទាត់ PSG លោក Jerome Rothen បានអះអាងថា Lionel Messi មិនសមនឹងឈ្នះ Ballon D’or ឡើយគួរណាស់តែ Erling Haalland ជាអ្នកឈ្នះទើមសមហេតុផល។
ទោះបីជាយ៉ាងណាក៏ដោយទាំង Kevin De Bruyne និងលោក Zidane សុទ្ធតែគិតថាការឈ្នះ Ballon D’or របស់តារាឆ្នើមសញ្ជាតិអាហ្សង់ទីនគឺខុសប្រក្រតីទាំងអស់ ដោយ De Bruyne បានលើកឡើងថា “ បើ Ballon D’or សុក្រិតយុត្ថិធម៌ពិតមែន Erling Haalland ដែលជាអ្នកឈ្នះ ” ខណៈលោក Zidane វិញគាត់បាននិយាយថា “ Cristiano Ronaldo នៅតែជាកីឡាករឆ្នើមបំផុតក្នុងពិភពលោក ទោះឈ្នះ Ballon D’or តិចជាង Messi ក៏ដោយ ”។
គួរបន្ថែមផងដែលថា Lionel Messi គឺជាកីឡាករសញ្ជាតិអាហ្សង់ទីនតែម្នាក់គត់ដែលឈ្នះ Ballon D’or ខណៈរូបគេក៏ជាកីឡាករបាល់ទាត់ម្នាក់គត់ដែលឈ្នះ Ballon D’or ច្រើនជាងគេផងដែរ៕