កឹ្លប​ Pau FC លីគទី ២ របស់បារាំងយល់ព្រមឲ្យខ្សែប្រយុទ្ធ Nguyen Quang Hai ចូលរួមជាមួយក្រុមជម្រើសវៀតណាម ក្នុងពាន AFF Cup…

ក្លឹប  Pau FC ក្នុងលីគទី ២ របស់បារាំងបានសម្រេចចិត្តបញ្ចូនខ្សែប្រយុទ្ធ  Nguyen Quang Hai ឲ្យមកជួយក្រុមជម្រើសជាតិវៀតណាមក្នុងការប្រកួតពានរង្វាន់  AFF Cup 2022 ដែលគ្រោងនឹងធ្វើឡើងនាចុងខែធ្នូខាងមុខនេះ នេះបើតាមការបញ្ចាក់របស់ក្លឹបកាលពីថ្ងៃពុធ។



លោក  Didier Tholot គ្រូបង្វឹករបស់ក្លឹប Pau FC បាននិយាយថា ៖“យើងចង់ឱ្យ  Quang Hai លេងគ្រប់ការប្រកួតទាំងអស់របស់ក្រុមជម្រើសជាតិ ដើម្បីអោយគាត់មានទម្រង់លេងល្អ ត្រលប់មកវិញកាន់តែរឹងមាំ និងរួមចំណែកបន្ថែមទៀតដល់ក្លឹបបនៅពាក់កណ្តាលរដូវកាលនេះ។ ខ្ញុំដឹងថាពានរង្វាន់  AFF Cup មានសារៈសំខាន់យ៉ាងណាចំពោះ  Quang Hai ។ គាត់សំខាន់ណាស់សម្រាប់ក្រុមជម្រើសជាតិ។ ខ្ញុំសូមជូនពរ Hai  ធ្វើឱ្យល្អបំផុតជាមួយក្រុមជម្រើសជាតិ”។
 


សម្រាប់ក្លិប  Pau FC ធ្លាប់បានបដិសេធសំណើររបស់សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) ក្នុងការឲ្យ  Quang Hai ត្រឡប់មកជួយក្រុមកាលពីចុងខែកញ្ញាកន្លងទៅ ដោយហេតុថា ព្រឹត្តិការណ៍ខាងលើមិនស្ថិតក្នុងថ្ងៃ FIFA DAY ឡើយ។ ប៉ុន្តែនារសៀលថ្ងៃពុធម្សិលមិញ  Pau FC ក៏បានប្រែក្រឡាស់ចិត្តអនុញ្ញាតឪ្យ  Quang Hai ត្រឡប់មកជួយក្រុមជម្រើសវៀតណាមវិញ ។