* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អ្នកចាំទី Emiliano Martinez ជាចំណែកដ៏ធំបំផុតមួយ ដែលធ្វើអោយប៉ុន្មានឆ្នាំចុងក្រោយនេះអាហ្សង់ទីនខ្លាំងបែបនេះ...
Emiliano Martinez ដែលជាអតីតអ្នកចាំទីក្រុមកាំភ្លើងធំ Arsenal បានវិវត្តន៍ខ្លួនបានយ៉ាងល្អនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ដោយរូបគេអាចប្រជែងយកបានជាអ្នកចាំទីដៃទី1 ទាំងនៅក្នុងក្លឹបអាជីពរបស់គេ Aston Villa រួមទាំងនៅក្នុងក្រុមជម្រើសជាតិតផងដែរ តាំងតែពីរូបគេបានសម្រេចចាកចេញពីក្រុមកាំភ្លើងធំ Arsenal នៅឆ្នាំ 2020 មក។
Emiliano Martinez ទទួលបានការកោះហៅចូលក្រុមជម្រើសជាតិឈុតធំអាហ្សង់ទីនជាលើកដំបូងនៅខែមិថុនា ឆ្នាំ 2011 ជំនួសអ្នកចាំទី Oscar Ustari ហើយ Martinez បានចំណាយពេលរហូតដល់ទៅ 8 ឆ្នាំទើបអាចទទួលបានការកោះហៅចូលក្រុមជម្រើសជាតិឈុតធំអាហ្សង់ទីនជាលើកទី2។ ខណៈដែល Emiliano Martinez អាចចូលលេងប្រកួតដំបូងអោយអាហ្សង់ទីនបាន គឺនៅថ្ងៃទី3 ខែមិថុនា ឆ្នាំ 2021 ក្នុងវគ្គជម្រុះពាន FIFA World Cup Qatar 2022 ទល់នឹងក្រុមជម្រើសជាតិឈីលី ដែលនៅពេលនោះលទ្ធផលបានបញ្ចប់ទៅស្មើគ្នា 1-1។

ស្របពេលដែលក្រុមជម្រើសជាតិអាហ្សង់ទីនចាប់ផ្ដើមកក់កបខ្លាំងឡើងៗ នៅពេលដែលពួកគេបានដំឡើងអ្នកចាំទី Emiliano Martinez មកជាអ្នកចាំទីដៃទី1 របស់ពួកគេក្រោមការដឹកនាំរបស់លោកគ្រូ Lionel Scaloni។
ដោយអ្នកចាំទី Emiliano Martinez ជាចំណែកដ៏ធំមួយដែលបានជួយអោយអាហ្សង់ទីនឈ្នះពាន Copa America 2020 កាលពីឆ្នាំមុន ដោយ Emiliano Martinez បានសង្គ្រោះបាល់ប៉េណាល់ទី 3 គ្រាប់ទល់នឹងកូឡុំប៊ីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។


ហើយ Emiliano Martinez ក៏ក្លាយជាចំណែកដ៏ធំបំផុតមួយទៀត ដែលបានជួយអោយអាហ្សង់ទីនឈ្នះលើហូឡង់ក្នុងវគ្គ 8 ក្រុមចុងក្រោយពាន World Cup 2022 នេះ ដោយ Emiliano Martinez បានសង្គ្រោះបាល់ប៉េណាល់ទី 2 គ្រាប់ នឹងបានជួយអាហ្សង់ទីនអោយឡើងទៅកាន់វគ្គ 4 ក្រុមចុងក្រោយពាន World Cup 2022 នេះជាបន្តទៀតផងដែរ។
