* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ព្រោះតែកីឡាកររូបនេះធ្វើអោយ Endrick ស្រលាញ់ Real Madrid រហូតស្រក់ទឹកភ្នែកថ្ងៃ…
ដូចដែលបងប្អូនបានដឹងហើយថាក្លឹបយក្សអធិរាជស Real Madrid បានត្រូវរូវគ្នាអំពីការផ្ទេររបស់យុវជនវ័យក្មេងសញ្ជាតិប្រេស៊ីល Edrick យូមកហើយ តែរូបគេទើបតែបង្ហាញខ្លួនជាផ្លូវកាលក្នុងកីឡដ្ឋាន Santiago Bernabéu។
យ៉ាងណាមិញ Endrick ចាត់ទុកការផ្ទេរមកចូលរួមជាមួយក្លឹបអធិរាជស Real Madrid ថាវាគឺជាសុបិន្តក្លាយជាការពិតសម្រាប់រូបគេ ព្រោះយុវជនរូបនេះគឺជាកីឡាករមួយរូបដែលស្រលាញ់ក្លឹបម្ចាស់ដី Santiago Bernabéu តាំងពីដើមមកម្លេះ។
យ៉ាងណាក្ដីក្នុងកិច្ចបង្ហាញខ្លួនមុខអ្នកគាំទ្រអធិរាជស Real Madrid Endrick បានសម្រក់ទឹកភ្នែកដោយបង្ហើបអោយដឹងអំពីកីឡាករម្នាក់ដែលធ្វើអោយគេយំបែបនេះថា “ ខ្ញុំមិនមានគម្រោងយំទេ ប៉ុន្តែខ្ញុំស្រលាញ់ Real Madrid តាំងពីតូចមកម្ល៉េះ ព្រោះមានកីឡាករម្នាក់ក្នុងជីវិតខ្ញុំគឺ Cristiano Ronaldo ”។
គួរបន្ថែមផងដែលថាសម្រាប់កីឡាករចំណូលថ្មីរបស់ក្លឹបអធិរាជស Real Madrid ទាំងពីររូបគឺកីឡាករ Kylian Mbappe និង Endrick សុតសឹងតែជាកីឡាករដែលស្រលាញ់ក្លឹបអធិរាជសដោយសារ CR7 ទាំងបើតាមការបង្ហើបអោយដឹងពីសំណាក់សាមីខ្លួនគ្រាមកដល់ Santiago Bernabéu៕