* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាករវឿន វាសនា ត្រូវជួយក្លឹប Win Streak ធ្វើការធ្ងន់ក្នុងការប្រជែងពានរង្វាន់ដ៏ធំមួយនេះ...
ដូចដែលបងប្អូនបានដឹងហើយថាក្លឹបបាល់ទះរបស់តៃវ៉ាន់ Win Streak គឺជាម្ចាស់ជើងឯងលីគកំពូលបាល់ទះតៃវ៉ាន់ Enterprise Volleyball League កាលពីរដូវកាល ២០២៣-២៤ ដែលការឈ្នះពាននោះក៏រួមចំណែកជួយក្លឹបអាណាព្យាបាលរបស់ខ្លួនយ៉ាងសកម្មផងដែរ។
យ៉ាងណាមិញបេសកម្មបន្ទាប់របស់ក្លឹបបាល់ទះ Win Streak ក៏ត្រូវចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់ដ៏ធំមួយប្រចាំទ្វីបអាស៊ីគឺពានរង្វាន់ Asian Men’s Club Volleyball Championship 2024 ដោយក្នុងព្រឹត្តិការណ៍ខាងលើនេះសុទ្ធសឹងតែជាក្រុមខ្លាំងទើបទទួលបានកៅអីចូលរួមប្រកួត។
ទោះបីជាយ៉ាងណាក៏ដោយក្រោយការចាប់ឆ្នោតបែងចែងពូល ក្លឹបបាល់ទះ Win Streak TaiWan ស្ថិតនៅពូល C ដែលជាពូលពោលពេញទៅក្រុមខ្លាំង ដោយក្នុងនោះរួមមានក្លឹបបាល់ទះ Jakarta Bhayangkara Presisi របស់ឥណ្ឌូណេស៊ី និង ក្លឹបបាល់ទះ Pavlodar Volleyball Club របស់កាហ្សាក់ស្ថានផងដែរ។
គួរបន្ថែមផងដែលថាសម្រាប់ការប្រកួតពានរង្វាន់ Asian Men’s Club Volleyball Championship 2024 ចាប់ផ្ដើមពីថ្ងៃទី១៥ខែសីហាឆ្នាំ២០២៤នេះហើយ ខណៈ Iran គឺជាម្ចាស់ផងផ្ទះរៀបចំការប្រកួតដ៏ធំមួយនេះ៕