លោកគ្រូKoji Gyotoku ប្រាប់មូលហេតុដែលនាំឲ្យក្រុម U17 កម្ពុជា ចាញ់ក្រុម U17 ហ្វីលីពីន​

ក្រុមជម្រើសជាតិកម្ពុជា ក្រោមអាយុ១៧ឆ្នាំ បានប្រកួតចាញ់ក្រុមភ្ញៀវហ្វីលីពីន ដោយលទ្ធផល ២-០  នៅប្រកួតចុងក្រោយក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 ​នឹងអស់ឱកាសដើម្បីអ៊ុតក្រុមលេខ២ ល្អ ក្រោយប្រកួត៤ គឺឈ្នះ២ ចាញ់២។

ការពិតណាស់ការប្រកួតទល់នឹងក្រុម U17 ហ្វីលីពីន កាលពីម្សិលមិញនេះ ជាកី្ដសង្ឃឹមចុងក្រោយរបស់ក្រុម U17 កម្ពុជា ក្រុងការប្រជែងយកដំណែងក្រុមលេង ២ ល្អ ទាំង ១០ ពូល ប៉ុន្តែគ្រប់ យ៉ាងត្រូវបានបញ្ចប់ខណៈក្រុមគោព្រៃកម្ពុជា បានចាញ់ក្រុមភ្ញៀវហ្វីលីពីន ដោយលទ្ធផល ២-០ ។

យ៉ាងណាមិញក្រោយចប់ការប្រកួតលោក Koji Gyotoku គ្រូបង្វឹក U17 កម្ពុជា បាននិយាយអំពីការចាញ់របស់កម្ពុជាថា « កីឡាករកម្ពុជាមានភាពនឿយហត់យ៉ាងខ្លាំងនៅក្នុងការប្រកួតនេះ ដោយបានសម្រាកតែ១ថ្ងៃ ព្រោះកីឡាករទាំងអស់បានប្រើប្រាស់កម្លាំងរបស់ពួកគេស្ទើរតែអស់ពីខ្លួនតែម្ដងពេលប្រកួតជាមួយអាហ្គានីស្ថាន ហើយសម្រាប់ការប្រកួតនេះយើងមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង  ហើយយើងអារម្មណ៍មិនខុសពីអ្នកគាំទ្រកម្ពុជា ដែរ ។យ៉ាងណាក៏ដោយយើងបានប្រឹងប្រែងអស់ពីលទ្ធភាពហើយ»៕