* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាករផល រតនៈ និយាយថាស្រុកខ្មែរកីឡាកររូបនេះគឺជានិមិត្តរូបរបស់ខ្លួន…
ផល រតនៈ ដែលគ្រប់គ្នាស្គាល់ថាជាកីឡាករជម្រើសជាតិបាល់ទះកម្ពុជានិងជាកីឡាកររបស់សមាគមន៍កីឡាបាល់ទះវិសាខា កន្លងមកមិនដែលបង្ហើបឡើយថាកីឡាករបាល់ទះរូបណាគឺជានិមិត្តរូបរបស់ខ្លួននោះទេ ក៏ប៉ុន្តែកាលពីពេលពេលថ្មីៗនេះរូបគេបានបង្ហើបហើយថាមិត្តរួមក្រុមរូបនេះគឺជានិមិត្តក្នុងដួងចិត្តរបស់ខ្លួន។
យ៉ាងណាមិញតាមរយៈខ្លីបវីដេអូសម្ភាស៍មួយបានបង្ហាញអោយដឹងថារតនៈ គឺចាត់ទុកគួន ម៉ុម ជានិមិត្តរូបរបស់ខ្លួន ហើយថែមទាំងបានអះអាងថាមិត្តរួមក្រុមជម្រើសជាតិរបស់ខ្លួនរូបនេះមានសម្ថតភាពស្ទើរតែអាចនិយាយបានថាលើកីឡាករវឿន វាសនា ទៅទៀត។
ទោះបីជាយ៉ាងណាក៏ដោយតាមរយៈសម្រងសំដីរបស់កីឡាករផល រតនៈ គេបាននិយាយថា “ សម្រាប់ខ្ញុំៗសូមអភ័យទោសជាមុនប្រសិននិយាយទៅរៀងលើកកីឡាករក្នុងក្លឹបរបស់ខ្លួន ប៉ុន្តែសម្រាប់ខ្ញុំជាការពិតកីឡាករគួន ម៉ុន គឺជាកីឡាករដែលមានសម្ថតភាពខ្ពស់មួយរូបក្នុងប្រទេសកម្ពុជា ហើយខ្ញុំក៏ហ៊ាននិយាយផងដែលថាសម្ថតភាពគួន ម៉ុន ស្ទើរតែលើសម្ថតភាពវឿន វាសនា ដែលកំពុងប្រកបអាជីពនាទឹកតៃវ៉ាន់ទៅទៀត ”។
គួរបន្ថែមផងដែលថាកីឡាករជម្រើសជាតិកម្ពុជាផល រតនៈ ត្បិតខ្លួនលេងក្នុងតួនាទីជាស្មាត់វាយបាល់លឿនក៏ពិតមែន ប៉ុន្តែខ្លួនចាត់ទុកគួន ម៉ុនគឺជានិមិត្តរូបក្នុងនាមកីឡាករបាល់ទះអាជីពដែលអាចកែរប្រែស្ថានការពីអាក្រក់មកល្អរាល់ពេលបង្ហាញខ្លួន ហើយកីឡាករជំនាញ់វាយខ្លីផល រតនៈក៏បានបន្ថែមថា ខ្លួនពិតជាមានសំណាងមែនទែនដែលបានក្លាយកីឡាករលេងរួមក្រុមជាមួយគួន ម៉ុម៕