ត្បិតគួន ម៉ុន ជាកីឡាករជម្រើសជាតិក៏ពិតមែនប៉ុន្តែរូបគេញញើតសេវាម្នាក់នេះខ្លាំង…

វិស័យកីឡាបាល់ទះក្រៅផ្លូវការជាក់ស្ដែងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រគ្រាកីឡាករសុវណ្ណនាគនិងម៉ាប់ឆ្វេងចាប់ដៃគូរគ្នាក្នុងការប្រកួតតាមភូមិក៏ដូចជាប្រកួតនាប្រទេសជិតខាងយើងជាដើម។ ក៏ប៉ុន្តែម្ចាស់រហ័សនាមសេវាឥតស្រមោលម៉ាប់ឆ្វេងហាក់ស្ងប់ស្ងាត់បន្តិចក្រោយពីសុវណ្ណនាគទៅរស់នៅសហរដ្ឋអាមេរិក ដែលជាហេតុម៉ាប់ឆ្វេងមិនសូវចេញទៅប្រកួតនាប្រទេសវៀតណាមដូចមុន។

យ៉ាងណាមិញថ្វីត្បិតកីឡាករម៉ាប់ឆ្វេងបាត់បង់ស្មាត់ស្ដាំងរបស់ខ្លួនជាបណ្ដោះអាសន្នក៏ពិតមែន ប៉ុន្តែកីឡាករជម្រើសជាតិបាល់ទះកម្ពុជាគួន ម៉ុម មិនហ៊ានលេងក្រៅផ្លូវការ៣ទល់និង៣ជាមួយម្ចាស់រហ័សនាមសេវាឥតស្រមោលឡើយ ព្រោះស្មាត់ស្ដាំអតីតកីឡាកររបស់ក្លឹបបាល់ទះ Lavie Long An និង​ Jakata Garuda រូបនេះគិតថាខ្លួនមិនអាចចាប់សេវាម៉ាប់ឆ្វេងបាននោះទេ ក៏ប៉ុន្តែប្រសិនបើចាប់បួនស្មើរអាចទៅរួច។
 
ទោះបីជាយ៉ាងណាក៏ដោយកីឡាករគួន ម៉ុម បាននិយាយថា “ លេង៣ស្មើរជាជាមួយបងម៉ាប់ឆ្វេងខ្ញុំមិនហ៊ានលេងនោះទេព្រោះសេវាកាត់លឿនហើយច្បាស់ នោះបើលេង៣ទល់និង៣ខ្ញុំច្បាស់ជាឈរមើលគាត់វាយសេវាជាក់ជាមិនខាន់ ”។

ដោយឡែកសមាសភាពគីបថ្មីដែលម៉ាប់ឆ្វេងចង់ចាប់៣ស្មើរជាមួយគួន ម៉ុម រួមមានស្មាត់ឌូក លិក ម៉ាទីអូ និងសាមីខ្លួនផ្ទាល់ ខណៈសមាសភាព៣រូបរបស់គួន ម៉ុម វិញរួមមានកីឡាករសឿន ហេង និងកីឡាករសួន ចាន់ណារ៉ូផងដែល ក៏ប៉ុន្តែដាច់ខាន់បីស្មើរគួន ម៉ុមអះអាងថាមិនហ៊ានលេងជាមួយម្ចាស់រហ័សនាមសេវាឥតស្រមោលឡើយ៕