* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តើបងប្អូនគិតថា CR7 អាចសម្រេចរឿងមួយនេះបានទេក្នុងព្រឹត្តិការណ៍ EURO ២០២៤?
រឿងពិតក្នុងពិតបាល់ទាត់កីឡាករសញ្ជាតិព័រទុហ្គាលដែលបច្ចុប្បន្នជាសមាជិករបស់ក្លឹបបាល់ទាត់ Al Nassr Cristiano Ronaldo គឺជាកីឡាករតែម្នាក់គត់ដែលរកគ្រាប់បាល់បានច្រើនជាងគេក្នុងពិភពលោកដោយមាន៨៩៥គ្រាប់គិតទាំងគ្រាប់ជាមួយក្លឹបអាជីពនឹងក្រុមជម្រើសជាតិ។
យ៉ាងណាមិញស្របពេលវ័យកាន់តែជ្រេល CR7 ក៏កាន់ចង់បង្កើតកំណត់ត្រាថ្មីៗជាបន្តទៀតផងដែលមុនពេលចូលនិវត្តន៍ពីបាល់ទាត់ ដោយម៉ាស៊ីនរកគ្រាប់បាល់របស់ព័រទុយហ្គាលរូបនេះតាំងចិត្តចង់រកគ្រាប់បាល់បន្ថែមអោយគ្រប់៩០០គ្រាប់ផងដែលក្នុងព្រឹត្តការណ៍ EURO ២០២៤ដែលធ្វើឡើងក្នុងប្រទេសអាល្លឺម៉ងនេះ។
ទោះបីជាយ៉ាងណាក៏ដោយតើបងប្អូនគិតថា CR7 អាចសម្រេចរកបានគ្រាប់បាល់បង្គ្រប់៩០០គ្រាប់បានឬមិនបាន? ព្រោះ Euro កាលពីឆ្នាំ២០២០ ដែលអ៊ីតាលីឈ្នះជើងឯក Cristiano Ronaldo ក៏ទទួលបាននាមជា Top Scorer ផងដែរ។
គួរបន្ថែមផងដែលថាតាមរយៈកាល Update ចុងក្រោយក្នុង Wikipedia បានអោយដឹងថា CR7 គឺជាកីឡាករទី១លើលោកដែលរកគ្រាប់បាល់បានច្រើនជាងគេចំនួន៨៩៥ គ្រាប់គិតចាប់ពីឆ្នាំ២០០២មក ខណៈតាមពីក្រោយដោយ Lionel Messi មាន៨៣៥គ្រាប់គិតចាប់ពីឆ្នាំ២០០៤មកផងដែរ៕