* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
បងប្អូនដឹងទេថាក្នុងការគ្រប់គ្រងរបស់លោក Saito ពីរឆ្នាំកន្លងមកមានក្លឹបតែមួយគត់ដែរ...
ជាការពិតបុរសសញ្ជាតិជប៉ុនលោក Satoshi Saito គឺជាស្ថាបនិកបាល់ទាត់ឆ្នើមមួយរូប ដែលបានចូលខ្លួនមករួមចំណែកអភិវឌ្ឍន៍បាល់ទាត់ក្នុងប្រទេសកម្ពុជា
ហើយលោកទៀតសោតគឺជាអ្នកកែប្រែកំណែទម្រង់មួយក្នុងលីគបាល់ទាត់ ជាពិសេសលោកបានផ្លាស់ប្ដូរឈ្មោះលីគកំពូលកម្ពុជាពី Metfone Cambodia League មកជា Cambodian Premier League និងបានបង្កើតពានរង្វាន់ថ្មីៗមួយចំនួនដូចជា Cambodian Super Cup ក៏ដូចជាពានរង្វាន់ Cambodian League Cup ជាដើម។
យ៉ាងណាមិញសម្រាប់ពានរង្វាន់ទាំងអស់ដែលជាគំនិតនៃការបង្កើតរបស់លោក Satoshi Saito មានក្លឹបបាល់ទាត់ក្នុងកំពូលកម្ពុជាតែមួយគត់ដែលជោគជ័យខ្លាំងបំផុត
ហើយនោះក្លឹបបាល់ទាត់ភ្នំពេញក្រោន ខណៈពានរង្វាន់ចំនួនបីដែលលោក Satoshi បានបង្កើតរួមមាន ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League, Cambodian Super Cup, និង Cambodian League Cup គឺក្លឹបម្ចាស់ដី Smart RSN ជាអ្នកគ្រោងជើងឯកទាំងអស់តែម្ដង។
ទោះបីជាយ៉ាងណាក៏ដោយលោក Satoshi Saito មិនទទួលបានការបន្តកិច្ចសន្យាថ្មីក្នុងការរួមចំណែកអភិវឌ្ឍន៍បាល់ទាត់ក្នុងប្រទេសកម្ពុជាតទៅទៀតទេ បើទោះបីជាលោកមានគម្រោងជាច្រើនក្នុងការលើកស្ទួយវិស័យកីឡាបាល់ទាត់ក្នុងប្រទេសកម្ពុជាក៏ដោយ។
គួរបន្ថែមផងដែលថាផែនការដែលលោក Satoshi ត្រូវធ្វើបន្តមុនមិនទាន់ផុតកិច្ចសន្យារួមមាន៖
ឆ្នាំ ២០២២ ចាប់ផ្តើមជាលីគអាជីពស្តង់ដា
ឆ្នាំ ២០២៣ កម្ពុជាឈ្នះមេដាយមាសសុីហ្គេម
ឆ្នាំ ២០២៤ ក្លិបកម្ពុជាទទួលបានកៅអី AFC Champions League
ឆ្នាំ ២០២៧ ក្លាយជាលីគដ៏ធំបំផុតទាំង៣
និងឆ្នាំ ២០៣០ គ្រប់ខេត្តក្រុងទាំងអស់មានក្លិបបាល់ទាត់អាជីពផងដែរ៕