* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Anthony Martial បដិសេធមិនចាកចេញពីបីសាចក្រហមទោះបីមិនសូវមានឳកាសលេងក៏ដោយ
ការវិវឌ្ឍន៍ថ្មីបានលេចឡើងទាក់ទងនឹងអនាគតរបស់ Anthony Martial ។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងត្រូវបានគេរាយការណ៍ថាបានបដិសេធក្នុងការផ្លាស់ចេញពី Manchester United ក្នុងទីផ្សារដោះដូរកីឡាកររដូវរងាខែមករា ឆ្នាំ 2024។
ថ្មីៗនេះ Anthony Martial ត្រូវបានគេរាយការណ៍ថានឹងចាកចេញពី Man Uited ។ គាត់ស្ថិតក្នុងបញ្ជីលក់របស់បិសាចក្រហម ដោយសារគាត់មានអារម្មណ៍ថាគាត់មានចំណែកតិចតួចដល់ក្រុមរបស់ Erik ten Hag ។ ថ្មីៗនេះ Anthony Martial បានទទួលការផ្តល់ជូនជាច្រើនក្នុងការផ្លាស់ទៅក្លឹបថ្មី ហើយមួយក្នុងចំណោមនោះមកពីក្លឹបទួរគី Fenerbahce ។
យោងតាមរបាយការណ៍របស់ Sky Sports កីឡាករ Anthony Martial នឹងមិនផ្លាស់ប្តូរក្លឹបនៅក្នុងទីផ្សារដោះដូរកីឡាករក្នុងរដូវរងានេះទេ។ គាត់បានសម្រេចចិត្តចំណាយពេលដែលនៅសល់នៃកិច្ចសន្យារបស់គាត់នៅ Manchester United ។